Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ទស្សនាវីដេអូ Bayern ចែកគ្នាស៊ុតម្នាក់​ ១គ្រាប់ ដើម្បីបំបាក់ Cologne ៤-១

$
0
0

ក្រុងម៉ូនិច៖ ក្រុមការពារតំណែងជើងឯក Bayern Munich បានបន្ថែម៣ពិន្ទុទៀតនាំមុខដាច់កំពូលតារាង Bundesliga តាម រយៈចែកគ្នាម្នាក់១គ្រាប់ដោយកីឡាករ Schweinsteiger, Franck Ribery, Arjen Robben និង Robert Lewandowski នៅនាទីរៀងគ្នាទី៣ ១០ ៦៧ និង៧៥ ។

ក្នុងជំនួបដ៏ស្វិតស្វាញនៅលើទីលាន Allianz Arena យប់មិញនេះ ប្រចាំសប្តាហ៍ទី២៣ នៃពានរង្វាន់ Bundesliga ក្នុងជើងទី២ Bayern បន្តធ្វើបានល្អដដែល ដោយបំប៉ោងសំណាញ់ទីបាន៤គ្រាប់ បើទោះបីជារបូត១គ្រាប់វិញក៏ដោយ នៅនាទីចុងម៉ោងវគ្គទី១ ពីការធ្វើបានសម្រេច ដោយកីឡាករ Anthony Ujah ក្រោយពេលដែលនាំមុខ ២-០ មុននោះ ។

ការបន្ថែម៣ពិន្ទុទៀតនេះបានធ្វើឲ្យក្រុម របស់លោក Pep Guardiola រកបាន៥៨ពិន្ទុ នាំមុខក្រុមលេខ២ Wolfsburg ១១ពិន្ទុ ខណៈដែល ក្រុមរងជើងឯកឆ្នាំទៅ Borussia Dortmund ទើបតែរកបាន ២៥ពិន្ទុឈរ នៅលេខរៀងទី១២នៅឡើយ ។ Bayern ហាក់ដូចជាមិនភ័យព្រួយ ប៉ុន្មានទេសម្រាប់ពាន Budesliga តែមានបន្ទុក កាន់តែខ្លាំងក្លា ឡើងក្នុងពានអន្តរជាតិ UEFA Champions League ចាប់ពីវគ្គ ១៦ក្រុមចុងក្រោយ ក្រោយពេលលេងបានត្រឹមស្មើ ០-០ ទល់នឹងម្ចាស់ផ្ទះ Shakhtar Donetsk របស់អ៊ុយក្រែន កាលពីសប្តាមុន ៕

កម្មវិធីប្រកួត និងតារាងពិន្ទុបណ្តោះអាសន្ននៅ Bundesliga


Viewing all articles
Browse latest Browse all 4895