Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Man Utd ត្រៀមលុយ ៣០លានផោន ដើម្បីទិញខ្សែការពារ Varane របស់ Real

$
0
0

ក្រុងមែនឆេស្ទើ៖ ក្រុមបិសាចក្រហម Manchester United នៅតែចិញ្ចឹមចិត្តចង់បានខ្សែការពារ Raphael Varane របស់ក្លឹបស្តេចស Real Madrid ថែមទាំងបានត្រៀមកញ្ចប់ថវិកាចំនួន៣០លានផោន បន្ថែមទៀតដើម្បីនាំយកកីឡាករ ជនជាតិបារាំងរូបនេះមកទឹកដី Old Trafford ។

តាមរយៈគេហទំព័រកីឡា Metro បានបញ្ជាក់ឲ្យដឹងថា ដំបូងឡើយគ្រូបង្វឹក Real លោក Carlo Ancelotti មានបំណង ចង់លក់ខ្សែការពារវ័យ ២១ឆ្នាំ Varane ម្តងមកហើយក្នុងតម្លៃខ្លួនត្រឹមតែ២២លានផោនប៉ុណ្ណោះ តែក្រោយមកក៏អាក់ ខានវិញដោយមានការជ្រៀតជ្រែកពីក្លឹបនៅអង់គ្លេសដូចគ្នាគឺ តោខៀវ Chelsea និងកំាំភ្លើង Arsenal ជាដើមដែលធ្វើ ឲ្យគ្រូបង្វឹក Man Utd លោក Louis van Gaal មានការខឹងសម្បារយ៉ាង ខ្លាំងនាពេលនោះ ។

ងាកមកខាងក្រុមដែលបានឈ្នះពាន Copa del Rey និង UEFA Champions League កាលពីរដូវកាលមុន Real Madrid ឃើញដូចនេះក៏បានតម្លើងតម្លៃខ្លួន Varane ពី២២ ទៅ៣០លានផោន ខណៈដែល Man Utd អាចនឹងទទួល បានក្រោយយព្រមព្រៀងនឹងតម្លៃខ្លួននេះរួចរាល់ហើយនោះ តែមិនទាន់លេចចេញជារូបរាងនៅ ឡើយទេដោយរង់ចាំ រហូតដល់ខែកក្កដា ដែលជារដូវកាលដោះដូរកីឡាករបើកទ្វារ ។

Man Utd ត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ដើម្បីស្វាគមន៍ក្រុមភ្ញៀវឆ្មាខ្មៅ Sunderland ក្នុង Premier League រាត្រីថ្ងៃសៅរ៍ ទី២៨ កុម្ភៈស្អែកនេះប្រចាំសប្តាហ៍ទី២៧ ក្រោយពេលដែលជើងទី១នៅទឹកដី Sunderland មានលទ្ធផលស្មើ ១-១ ខណៈដែល Real Madrid ជួបក្រុមភ្ញៀវ Villarreal រាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥នៅក្របខណ្ឌ La Liga ក្នុងសប្តាហ៍ទី២៥ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles