Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រុមខ្លាំងអង់គ្លេសឡើង១ និងហាលអាវ២ ក្នុងពាន Europa League (Video Inside)

$
0
0

ក្រុងឡុងដ៍៖ ក្នុងចំណោមទាំង៣ក្រុមខ្លាំង របស់អង់គ្លេស មាន២ក្រុម Liverpool និង Tottenham Hotpur បានហាល អាវបាត់ទៅហើយ ខណៈដែលមានតែ Everton ១គត់ដែលបានឈ្នះកៅអី ទៅលេងវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ លំដាប់ទី២ប្រចាំទ្វីបអឺរ៉ុប UEFA Europa League ។

ក្នុងជំនួបបញ្ចប់ជើងទី២ នៃវគ្គ ៣២ក្រុមចុងក្រោយ យប់មិញ មានក្រុមខ្លះអបអរ និងក្រុមខ្លះទៀតយំ ក្នុងនោះដែរក្រុម ដែលកំពុងដឹកនាំ ដោយគ្រូបង្វឹក Roberto Martinez ធ្វើបានយ៉ាងល្អទាំងពីរជើង ពោលជើងទី១បានបំបាក់ក្រុម Young Boys របស់ស្វីសដល់ក្នុងផ្ទះដោយ លទ្ធផល ៤-១ មុនមកលត់ដោយលទ្ធផល ៣-១ បន្តទៀតក្នុងជើងទី២ នៅកីឡដ្ឋាន Goodinson យប់មិញនេះ ដោយសរុបលទ្ធផលទាំងពីរជើងគឺ Everton ៧ និង Young Boys ២ ។

ជាមួយគ្នានោះដែរ ក្រុមមាន់ខ្នាយមាស Tottenham Hotspur រឹតតែយ៉ាប់ ដោយបានបរាជ័យ ២-០ នៅក្នុងផ្ទះរបស់ ក្រុមអ៊ីតាលី Fiorentina ក្រោយពេលដែលជើងទី១ ក្នុងទឹកដីខ្លួនឯង លេងបានត្រឹមស្មើលទ្ធផល ១-១ ប៉ុណ្ណោះបណ្តោយ អាលអាវត្រឹមវគ្គ ៣២ក្រុម ស្របពេលដែល ហង្សក្រហម Liverpool បានទៅផ្ទះវិញដូចគ្នា ដោយបាល់ ប៉េណាល់ទី ៥-៤ ក្រោយពេល ប្រកួតពេញម៉ោងមាន លទ្ធផលចាញ់ Besiktas ១-០ ស្មើទៅនឹងជើងទី១ នៅកីឡដ្ឋាន Anfield ក្រុមហង្សឈ្នះ ១-០ ដូចគ្នា ។

សូមបញ្ជាក់ថា Liverpool បានបន្តហាលអាវក្នុងពានរង្វាន់ អន្តរជាតិលំដាប់ទី២ទៀត ក្រោយពេលជ្រុះចេញពីពានធំ Champions League ដោយបានជាប់ត្រឹមលេខ៣ប្រចាំពូល B បន្ទាប់ពីបានរងជើងឯកក្នុងក្របខណ្ឌធំអង់គ្លេស Premier League ក្រោមការដឹកនាំ របស់គ្រូបង្វឹក Brendan Rodgers ដោយមានតែ Everton ឡើងទៅវគ្គ១៦ក្រុមនៃពាន Europa និង៣ក្រុមផ្សេងទៀតមាន Arsenal, Manchester City និងតោខៀវ Chelsea លេងនៅវគ្គ១៦ក្រុមដូចគ្នានៅពាន Champions League ។

យ៉ាងណាមិញសម្រាប់១៥ក្រុមផ្សេងទៀត ដែលបានឡើងទៅលេងវគ្គ ១៦ក្រុមចុងក្រោយមានក្រុម Torino, Napoli, AS Roma, Fiorentina និង Inter Milan របស់អ៊ីតាលី, Sevilla និង Villarreal របស់អេស្ប៉ាញ, Wolfsburg (អាល្លឺម៉ង់), Dynamo Moscow និង Zenit Saint Petersburg របស់រុស្ស៊ី, Dnipro Dnipropetrovsk និង Dynamo Kyiv របស់អ៊ុយក្រែន, Besiktas (តួកគី), Ajax (ហូឡង់) និងក្រុម Club Brugge របស់ប៊ែលហ្ស៊ិក ៕

លទ្ធផលទាំង១៦ប្រកួត ក្នុងជើងទី២យប់មិញនេះ


Viewing all articles
Browse latest Browse all 4895

Trending Articles