Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Apple គ្រោងចំណាយ $១,៧ពាន់លាន បង្កើតរោងចក្រផលិត បន្ទះអេក្រង់

$
0
0

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ មកថាកំពុងតែ ពិភាក្សាជាមួយនឹង ក្រុមហ៊ុនជប៉ុន Japan Display ក្នុងការបង្កើតរោង ចក្រផលិតបន្ទះអេក្រង់ ដែលគ្រោងនឹងចំណាយទឹកប្រាក់ ១,៧ពាន់លានដុល្លារអាម៉េរិក ។ នេះបើយោងតាមការចុះផ្សាយរបស់ គេហទំព័រ Apple Insider ។

ប្រភពព័ត៌មានច្បាស់ការមួយបានបង្ហើបឲ្យដឹងថា នៅឆ្នាំក្រោយនេះ ក្រុមហ៊ុន Apple នឹងសហការជាមួយ Japan Display ក្នុងការផលិតបន្ទះអេក្រង់ សម្រាប់ឧបករណ៍របស់ក្រុមហ៊ុន Apple ។ ពាក់ព័ន្ធនឹងព័ត៌មាននេះផងដែរ ក្រុមហ៊ុន Japan Display មិនបានធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ប៉ុន្តែប្រភពដដែល បានបន្តទៀតថា ក្រុមហ៊ុន Apple នៅតែបន្តប្រើ បន្ទះអេក្រង់របស់ Samsung និង LG ៕


Viewing all articles
Browse latest Browse all 4895

Trending Articles