Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

តើអ្នកដឹងទេថា ៦០០លានឆ្នាំមុន មួយថ្ងៃលើ ផែនដីមានប៉ុន្មានម៉ោង?

$
0
0

(ណាសា)៖ តាមការអះអាងពីក្រុមអ្នកវិទ្យាសាស្ត្រឲ្យដឹងថា សព្វថ្ងៃនេះពេលវេលានៅលើផែនដី ក្នុងមួយថ្ងៃគឺមាន២៣ម៉ោង ៥៦នាទី និង៤វិនាទី ដែលត្រូវចំណាយ ដើម្បីវិលជុំវិញ ខ្លួនឯងបានមួយជុំ ហើយរយៈពេល ៣៦៥,២៥ថ្ងៃ (មួយឆ្នាំ) ទៀត ក្នុងការវិលមួយជុំព្រះអាទិត្យ ក្នុងល្បឿនវិលជុំវិញខ្លួនឯង ១.៦៧០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ។ ដោយឡែក ផែនដីវិលជុំវិញព្រះអាទិត្យវិញ គឺក្នុងល្បឿន ៣០គីឡូម៉ែត្រ ក្នុងមួយវិនាទី ។

បើតាមការគណនា ទៅរកកាលពី៦០០លានឆ្នាំមុនវិញ គឺផែនដីបានវិលក្នុងល្បឿនលឿនជាង នេះជុំវិញខ្លួនឯង ដោយកាលណោះ មួយថ្ងៃលើផែនដីស្មើនឹង ២០,៨៥ម៉ោង ឬ២១ម៉ោង ហើយត្រូវចំណាយពេល រហូតដល់៤២០ថ្ងៃ (មួយឆ្នាំ) ក្នុងការវិលបាន មួយជុំព្រះអាទិត្យ ។

ការសន្និដ្ឋានឲ្យដឹងទៀតថា ការវិលជុំវិញខ្លួនឯងនៃផែនដីនេះ នឹងមានល្បឿនថយចុះពីមួយ ថ្ងៃទៅមួយថ្ងៃ ហើយសម្រាប់រយៈពេល៣០០ លានឆ្នាំទៅមុខទៀត មួយថ្ងៃលើផែនដី អាចនឹងកើនឡើងរហូតដល់ ២៧ម៉ោង ប៉ុន្តែការថយចុះនេះ គឺស្ថិតក្នុងកម្រិតទាបស្ទើរតែ មិនអាចគណនាដឹងឡើយគឺតែ ១,៧ មីលីសេកុង ប៉ុណ្ណោះក្នុងរយៈពេល១០០ឆ្នាំ ។

គួរបញ្ជាក់ថា ផែនដីដែលមនុស្សជាង ៧,២ ពាន់លាននាក់កំពុងរស់នៅ នាពេលបច្ចុប្បន្ននេះ មានអាយុកាលជាង ៤,៦ ពាន់លានឆ្នាំមកហើយ ដោយវាបានកកើតឡើងពីបន្ទុះផ្កាយ (ព្រះអាទិត្យ) ដែលបានលេចចេញជាភពទាំង ៩មានលក្ខណៈពិសេសខុសៗគ្នា ហើយក្នុងនោះ មានតែផែនដីប៉ុណ្ណោះ ដែលមនុស្សអាចរស់នៅបាន ៕


Viewing all articles
Browse latest Browse all 4895

Trending Articles