Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កីឡាករ Jeongho Kim បន្ដ​រួម​រស់​ជា​មួយ​ភ្នំពេញ​ក្រោន​១​រដូវ​កាល​ទៀត

$
0
0

ភ្នំពេញ៖ ខ្សែប្រយុទ្ធវ័យក្មេងជនជាតិកូរ៉េខាងត្បូងកីឡាករ Jeongho Kim បានសម្រេចចិត្តបន្ដកិច្ចសន្យាលេងជាមួយ ក្លឹបភ្នំពេញក្រោនកម្ពុជា ១រដូវកាលទៀត ដើម្បីបន្តលេងនៅពាន Metfone Cambodia League ឆ្នាំ២០១៥ ។

ក្លឹបភ្នំពេញក្រោន បានចេញសេចក្ដីជូនដំណឹងនៅលើ Facebook  ផ្ទាល់ខ្លួនថា ក្លឹបបានចុះកិច្ចសន្យាជាមួយកីឡាករ Jeongho Kim មានអាយុ២៣ឆ្នាំ ដែលគេធ្លាប់បានជួយក្លឹបភ្នំពេញក្រោន១រដូវកាលរួចមកហើយ កាលពីឆ្នាំ២០១៤ កន្លងទៅ ហើយក៏ជាកីឡាករស្ថិតក្នុងជម្រើស១១នាក់ដំបូងផងដែរ ដើម្បីជួយក្លឹបឲ្យឈ្នះជើងឯកពាន League លើក ទី៥ ។

លោក  Sam  Schweingruber គ្រូធំប្រចាំក្លឹបភ្នំពេញក្រោន  បានឲ្យដឹងថា Jeongho គឺជាកីឡាករដ៏សំខាន់ក្នុងក្រុម របស់លោក កាលពីរដូវកាលមុន បើទោះជាគាត់មិនបានលេងគ្រប់គ្រាន់ក៏ដោយ ។ នៅពេលណាក៏ដោយ ដែលយើង បានផ្ដល់ឱកាសលេង ដល់ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េរូបនេះ  គេតែងតែធ្វើឲ្យអ្នកទាំងអស់គ្នា  ចាប់អរម្មណ៏ហើយគេបាន បង្ហាញពីសក្តានុពលទាំងនៅពេលហ្វឹកហាត់ និងពេលប្រកូតទៀតផង ។

លោកបន្ដថា “ពួកយើងបានព្យាយាមលើកទី១ ដើម្បីចុះហត្ថលេខាយកគាត់មកលេងម្តងទៀតកាលពីឆ្នាំមុន ប៉ុន្តែគាត់ បានសុំយើង ដើម្បីឲ្យគាត់មានឱកាសលេងបានច្រើនជាងរដូវកាលមុន  ប៉ុន្តែនៅពេលនោះ  ពួកយើងមិនដឹងថា តើពួក យើងអាចធ្វើបានតាមការចង់បាន របស់គាត់បានឬអត់? ទីបំផុតបន្ទាប់ពីការចាកចេញរបស់  Adriano  ហើយនឹងការ អភិវឌ្ឈន៏ថ្មីៗនេះ ពួកយើងបានឈានដល់ការយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួន  ហើយសង្ឃឹមថា  កីឡាករជនជាតិកូរ៉េមា្នក់ នេះនឹងរះនៅរដូវកាល២០១៥នេះ ពោរពេញដោយថាមពលជាងមុន” ។

គួរបញ្ជាក់ថា Jeongho Kim គឺជាតារាខ្សែប្រយុទ្ធម្នាក់សម្រាប់សាលា Kwangoon University នៅក្នុងទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង ហើយគេក៏ទទួលបានកេរ្ដិ៍ល្បីល្បាញក្នុងការប្រកបអាជីពជាកីឡាករបាល់ទាត់នេះផងដែរ ។ កីឡាករវ័យ ២៣ឆ្នាំរូបនេះ មិនត្រឹមតែមានសមត្ថភាពលេងប្រយុទ្ធនោះទេ គេថែមទាំងមានជំនាញលេងខ្សែការពារ បានយ៉ាងល្អទៀតផង ៕


Viewing all articles
Browse latest Browse all 4895

Trending Articles