Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Huawei និង Orange រួម​គ្នា​បំពាក់ បច្ចេក​វិទ្យា Wi-Fi នៅ​ក្នុង​រថយន្ត

$
0
0

ម៉ាឌ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ថា ក្រុមហ៊ុនផលិតទូរស័ព្ទយក្ស លំដាប់លេខ៣ លើពិភពលោក របស់ប្រទេសចិនឈ្មោះ Huawei បានសហការគ្នាជាមួយក្រុមហ៊ុន ផ្តល់បណ្តាញ ចល័តរបស់ប្រទេសបារាំងឈ្មោះ Orange ដើម្បី ធ្វើការបំពាក់ប្រព័ន្ធWi-Fi នៅក្នុងរថយន្ត ដែលអនុញ្ញាតឲ្យបណ្តា អ្នកប្រើប្រាស់ទាំងឡាយអាចប្រើប្រាស់  អ៊ីនធើណេត  សរុបមានរហូតដល់ ១០លក្ខខណ្ឌផ្សេងៗគ្នា  ក្នុងនោះមាន ដូចជាស្មាតហ្វូន tablets ជាដើម...ដែលវាដំណើរការដូច នៅក្នុងរថយន្ត ដែលបានបំពាក់ Wi-Fi រួច ជាស្រេច ។

Huawei បានបំពាក់នូវប្រព័ន្ធ Wi-Fi ដែលអាចប្រើប្រាស់ ក្នុងការភ្ជាប់បណ្តាញ4G ដែលមានទម្ងន់ត្រឹមតែ៥០ក្រាម ប៉ុណ្ណោះនិងមានទំហំ ៥៩x៤៩x៨៨ មីលីម៉ែត្រ និងមានតម្លៃ៩៩អឺរ៉ូ ស្មើនឹង ១១០ដុល្លារសហរដ្ឋអាម៉េរិក ។

លោក Javier Palacios នាយកទីផ្សារចែកចាយក្រុមហ៊ុន Huawei នៅក្នុងប្រទេសអេស្ប៉ាញបានមានប្រសាសន៍ថា “រថយន្តដែល មានភ្ជាប់បណ្តាញWi-Fi វាផ្តល់ឱកាសសំខាន់ណាស់យើងមិនត្រឹមតែផ្តល់នូវការថែទាំដូចអ្វីដែលបាន សន្យារបស់យើង ដើម្បីបង្កើតបាន ការតភ្ជាប់បណ្តាញ ទូទាំងពិភពលោកប៉ុណ្ណោះទេ គឺថែមទាំងបញ្ចូលនូវផ្នែកផ្សេង ៗទៀត សម្រាប់បម្រើដល់ទីផ្សារ ដែលនេះជាអ្វីដែលយើង បានសន្យា សម្រាប់ថ្ងៃអនាគត” ។

ទន្ទឹមនឹងនេះដែរ លោក Mickael Faure នាយកគ្រប់គ្រង ទីផ្សាររបស់ក្រុមហ៊ុន Orange ប្រចាំនៅអេស្ប៉ាញបាន ពន្យល់ប្រាប់ថា “ជាមួយនឹងការបំពាក់Wi-Fi នៅក្នុងរថយន្តយើងចង់បង្ហាញឲ្យដឹងថាវាជាការអនុវត្តន៍ដំបូងហើយ វាជាដំណោះស្រាយ ដ៏ល្អផ្តល់ជូនដល់អតិថិជនរបស់យើង” ៕


Viewing all articles
Browse latest Browse all 4895

Trending Articles