ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាគ្រឹះស្ថានឧត្តម សិក្សាតែមួយគត់នៅប្រទេសកម្ពុជាដែលមានកន្លែងលេង កីឡាស្ទើរតែគ្រប់ដូចជា ហែលទឹក បាល់ទាត់ និងប្រភេទកីឡាក្នុងសាលផងដែរ ហើយទីលានទាំងនេះ ត្រូវបានក្រសួង អប់រំយុវជន និងកីឡាត្រៀមហេដ្ឋារចនាសម្ព័ន្ធកីឡា ក្នុងបរិវេណគ្រឹះស្ថានឧត្តមសិក្សានេះ នឹងត្រូវស្ដារឡើងវិញសម្រាប់ ជាការចូលរួមចំណែកអភិវឌ្ឍន៍កីឡានៅកម្ពុជា ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះ SEA Games លើកទី៣២ ឆ្នាំ២០២៣ខាងមុខ នេះ ។
លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិតទទួលស្គាល់ថា ក្រសួងអប់រំយុវជន និង កីឡា ពិតជាកំពុងគិតគូរពីការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធកីឡានៅទីនោះមែន ដំបូងឡើយគឺទីលានបាល់ទាត់ នឹងត្រូវជួសជុលឡើងវិញហើយជុំវិញទីលាននោះ ក៏ត្រូវរៀបចំកន្លែងប្រកួតកីឡាអត្តពលកម្មហើយក៏មានគម្រោងរៀប ចំកន្លែងសម្រាប់ងង្គុយទស្សនាដែលអាចមាន ៥០០ ទៅ ១.០០០កន្លែងទៀតផង (ទីលានបាល់ទាត់នេះជួសជុល ដោយថវិការដ្ឋ) ។
លោកបានបន្តថា មិនតែប៉ុណ្ណោះចិនបានសន្យាជួយស្ដារឡើងវិញនូវកន្លែងប្រកួតកីឡាក្នុងសាល (Indoor) ដែល មានបាល់ទះ បាល់បោះ ហ្វូតសាល(Futsal)និងប្រភេទកីឡាមួយចំនួនទៀតនៅទីនេះ។ ជាមួយគ្នានេះអាងហែល ទឹកក្នុងបរិវេណនៃសាកលវិទ្យាល័យ នេះក៏នឹងត្រូវជួសុជុលឡើងវិញដែរ ។ អាងហែលទឹកក្នុងបរិវេណសាកលវិទ្យា ល័យភូមិន្ទភ្នំពេញមាន២ គឺទំហំ៥៩ម៉ែត្រគុណនឹង ១២,៥០ម៉ែត្រដែលមាន៦ខ្សែបន្ទាត់និងអាងមួយទៀតសម្រាប់ លោត ៕