Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Costa អាចចូលលេងវិញបាន ដើម្បី​កម្ទេច PSG យប់​នេះ

$
0
0

ក្រុងឡុងដ៍៖ ខ្សែប្រយុទ្ធជួរមុខ Diego Costa នឹងអាចវិលជួយក្រុម កំពូលតារាងតោខៀវ Chelsea វិញបានហើយ ក្រោយពីរួចបម្រាម៣ប្រកួតមកនេះ ដើម្បីជួបប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ Paris Saint-Germain (PSG) ក្នុង Champions League រាត្រីនេះ ។ នេះបើតាមការបញ្ជាក់ឲ្យពីលោក Jose Mourinho ។

ការប្រកួតដែលធ្វើឡើងនៅវេលាម៉ោង ២:៤៥នាទីរំលងអធ្រាត្រ (ម៉ោងនៅកម្ពុជា) ជាមួយនឹងក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Shakhtar Donetsk របស់អ៊ុយក្រែន សម្រាប់ក្រុមយក្សទាំងពីរក្នុងជើងទី១នៃវគ្គ១៦ក្រុមចុងក្រោយ នៅទឹកដីប្រទេសបារាំង បន្ទាប់ពីត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស FA ដាក់បម្រាម៣ប្រ កួតនៅពេលដែលបានប៉ះគ្នាជាមួយខ្សែការពារ Emre Can របស់ហង្សក្រហម Liverpool កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៥ ។

គ្រូបង្វឹកជនជាតិព័រទុយហ្គាល់ Jose Mourinho បានថ្លែងប្រាប់គេហទំព័រ BBC ថា “ខ្ញុំនឹងដាក់ Cost ចូលលេងវិញ ប៉ុន្តែវាមិនសូវល្អទេសម្រាប់ កីឡាករដែលអវត្តមាន៣ប្រកួតមកនេះ ដូច្នេះវាពិតជាមិនសូវជាល្អឡើយក្នុងស្ថានការណ៍ បែបនេះ ។ មួយវិញទៀតគូប្រជែងរបស់យើង យប់នេះតឹងតែងខ្លាំងណាស់ ព្រោះទឹកដីរបស់គេ និងជាក្រុមខ្លាំងទៀត ដោយយើងធ្លាប់ចាញ់ ៣-១ ម្តងមកហើយកាលពីជើងទី១នៃវគ្គ៨ក្រុមរដូវកាលមុន” ។

ក្នុងជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋាន Parc de Princes អតីតខ្សែប្រយុទ្ធក្លឹប Atletico Madrid, Costa ដែលស៊ុត បញ្ចូលទីបាន១៧នៅ Premier League នឹងដើរតួយ៉ាងសំខាន់ក្នុងការរកគ្រាប់បំប៉ោងសំណាញ់ទីទល់នឹងអតីតខ្សែការ ពារឆ្នើម Chelsea, David Luiz ដែលបានផ្លាស់ចេញពីទឹកដី អង់គ្លេសកាលពីរដូវកាលមុនក្នុងតម្លៃ៥០លានផោន បន្ទាប់ពីបិទរដូវកាលឆ្នាំ២០១៣-២០១៤ ៕

ខ្សែប្រយុទ្ធ Diego Costa

ខ្សែការពារ David Luiz

គ្រូបង្វឹក Jose Mourinho


Viewing all articles
Browse latest Browse all 4895

Trending Articles