ក្រុមហ៊ុនផលិតទូរស័ព្ទដៃកូរ៉េ LG បានប្រកាសថា នៅក្នុងអំឡុងពេល៣ខែ ដោយគិតត្រឹមខែមិថុនា ឆ្នាំ ២០១៣ ខ្លួនលក់ស្មាតហ្វូនបាន ១២,១លានគ្រឿង។
យោងតាមការប្រកាស បានឲ្យដឹងថា ប្រាក់ចំណូលរបស់ LG នៅក្នុងត្រីមាសទី២ មានចំនួន ២,៧៨ពាន់លាន ដុល្លារអាមេរិក ដោយក្នុងនោះ ប្រាក់ចំណេញសុទ្ធ មានចំនួន ១៣៩,០៤លាន ដុល្លារអាមេរិក កើនឡើងខ្ពស់បើ ធៀបនឹងត្រីមាសមុន ប៉ុន្តែបើធៀបនឹង ឆ្នាំកន្លងទៅធ្លាក់ចុះ ៧,៧ភាគរយ។
ក្រុមហ៊ុនបានរំពឹងថា ប្រាក់ចំណូលរបស់ខ្លួន នឹងកើនឡើងជា បន្តបន្ទាប់នៅ ត្រីមាសក្រោយ ដោយនឹងលក់នូវ ស្មាតហ្វូនត្រកូល L, F និង Optimus G Pro បានច្រើនជាងត្រីមាសនេះ៕