វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣ថា ក្រុមអ្នកស្រាវជ្រាវ ជន ជាតិអាមេរិកាំង បានរក ឃើញស្នាមសនៅលើ ផ្ទៃនៃភពព្រះអង្គារ ពួកគេអះអាងថា មកពីមានចរន្ត ទឹកហូរកាត់ ឬ ព្រិលធ្លាក់តាំងពីយូរលង់មកហើយ។
ក្រុមអ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ Brown University បានលើកឡើងថា ស្នាមសដែលនៅជាប់នឹងផ្ទៃ នៃ ភពពណ៌ក្រហមនោះ តាមការសិក្សានិងសន្និដ្ឋាន អាចកើតចេញពីសំណឹកទឹកភ្លៀង ក៏មកពីព្រិលដែល ធ្លាក់ចុះ តាំងពីយូរមកហើយដែលបណ្តាលឲ្យមានស្នាមយ៉ាង ដូច្នេះ ។
ចំពោះព័ត៌មាននេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ បានយកទៅចុះផ្សាយនៅលើទស្សនាវដ្តី ស្រាវជ្រាវភពផែនដី ដោយ មានបញ្ជាក់អំពីអាថ៌កំបាំងនៅភពនេះទៀតផង។
ក្រុមអ្នកស្រាវជ្រាវបានបង្កើតចរន្ត និងបណ្តាញខ្យល់បក់ដើម្បីវាស់សន្ទង់មើល អំពីទិសដៅនៃការបង្កឲ្យ មានទឹក ធ្លាក់លើភពនេះ ហើយកុ្រមអ្នកវិទ្យាសាស្ត្រគិតថា វាកើតឡើងបាតុភូតនេះតាំងពីកកើតភពនេះជាលើកដំបូងម្ល៉េះ ។
ក្រោយមកទៀត ក្រុមអ្នកវិទ្យាសាស្ត្រ បានបង្កើតគំរូសរីរាង្គ ដើម្បីកំណត់ទីតាំងនៃការធ្លាក់ ចុះមករបស់ទឹកឬព្រិល មកដល់ភពនេះ ៕