ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០១៣ថា ក្រុមហ៊ុនផ្តល់ដំណោះ ស្រាយផ្នែកបច្ចេកវិទ្យា និងព័ត៌មានវិទ្យា របស់ចិនឈ្មោះHuawei បានប្រកាសអំពី ប្រាក់ចំណូលដែលទទួល បានក្នុងរយៈពេល៦ខែ កន្លងមកនេះគឺទទួលបាន ទឹកប្រាក់កើនឡើងដល់ ១១៣,៨ពាន់លានយ័នស្មើនឹង ១៨,៤ពាន់ លានដុល្លារសហរដ្ឋអាមេរិក ហើយលទ្ធផលដែល បានបង្ហាញននេះ គឺបានកើនឡើង ១០,៨ភាគរយ ។
Huawei បានព្យាករណ៍ថា ប្រាក់ចំណេញដែលខ្លួន នឹងទទួលបាននៅក្នុងឆ្នាំ២០១៣ នឹងកើនឡើងពី ៧ដល់៨ ភាគរយ។
លោក Cathy Meng ប្រធានទទួលកិច្ចការ ហិរញ្ញវត្ថុបានបញ្ជាក់ថា "នៅក្នុងត្រីមាសទី១ យើងទទួលបានជោគជ័យ ហើយបណ្តាញពាណិជ្ជកម្ម របស់យើងក៏ប្រសើរដែរ ក្នុងនោះបានបង្កើន សហគ្រាសនិងផ្តល់ ប្រឹក្សាបច្ចេកទេស ដោយទទួលបានលទ្ធផលល្អ "។
លោកប្រធានបានបន្តថា "ចាប់ពីទទួលបាន សន្ទស្សន៍វិជ្ជមាន យើងមានជំនឿថា ប្រាក់ចំណេញនឹងបន្តកើន ឡើងច្រើន ហើយនឹងឈានដល់ ការសម្រេចគោលដៅ ១០ភាគរដែលយើងចង់បាន"៕