Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Samsung Electronics បង្ហាញ​ពី​ទស្សនៈ​វិស័យ​ដើម្បី​ជីវិត​រស់​នៅ​កាន់​តែ​ទំនើប ជា​មួយ​បច្ចេក​វិទ្យា​ កម្ម​វិធី និង​សេវា​កម្សាន្ត​គ្មាន​ដែន​កំណត់

$
0
0

ថ្ងៃ 5 មករា 2015 - ក្រោមប្រធានបទ “ការបង្កើតលទ្ធភាព ដើម្បីមើលឃើញពីអនាគត” Samsung Electronics  បានលាតត្រដាងក្នុងសន្និសីទកាសែត តំាងពិព័រណ៍ផលិតផល អេឡិចត្រូនិកអន្តរជាតិ CES 2015 នូវទស្សនៈវិស័យ របស់ខ្លួនលើបច្ចេកវិទ្យាដើម្បី ជីវិតកាន់តែឆ្លាតវៃ។ ក្នុងនោះ Samsung បានធ្វើការបង្ហាញឧបករណ៍ អេឡិចត្រូនិកជំនាន់ថ្មី និងសេវាដែលនាំមុខគេ ដែលនោះ គឺទូរទស្សន៍ខ្នាតយក្ស SUHD អេក្រង់ 88 អ៊ីញ និងការ បន្ថែមមាតិកាលើវ៉ែនតា Samsung Milk VR។  នៅឆ្នាំ 2015 នេះ Samsung ទទួលបានពានរង្វាន់ចំនួន 36ផ្នែក គំនិតច្នៃប្រឌិតលើឧបករណ៍ អេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ ដែលពោពេញទៅដោយភាពឆ្លាតវៃ។

យោងតាមសម្តីរបស់លោក Tim Baxter ប្រធាន និងនាយកប្រតិបត្តនៃ Samsung Electronic ប្រចាំសហរដ្ឋ អាមេរិក បានមានប្រសាសន៍ថា “គោលបំណងធំដែលយើងយកចិត្តទុកដាក់ក្នុងឆ្នាំ 2015 នេះ គឺការផ្តល់បទ ពិសោធន៍ ដ៏អស្ចារ្យសម្រាប់អតិថិជន”។ លោកក៏បានបន្ថែមទៀតដែរថា “អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺ Samsung នឹងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការរស់នៅដ៏ឆ្លាតវៃតាមរយៈបច្ចេកវិទ្យា កម្មវិធីកម្សាន្ត និងសេវាផ្សេងៗ។ ហើយអ្វីដែលយើងធ្វើការបង្កើតឡើងនោះ គឺផ្តោតទៅលើបទពិសោធន៍នៃអ្នកប្រើប្រាស់ផលិតផល Samsung។

ទូរទស្សន៍ SUHD ផ្តល់រូបភាពកាន់តែលម្អិត និងច្បាស់ឥតខ្ចោះថែមមួយកម្រិតទៀត Samsung បានដាក់បង្ហាញ ទូរទស្សន៍ខ្នាតធំទំហំ 88 អ៊ីញ JS9500  ដែលបំពាក់ដោយបច្ចេកវិជ្ជាផ្ទាល់របស់ Samsung គឺ Eco-friendly nano-crystal ដែលកែពន្លឺ និងពណ៌រូបភាពឲ្យដូចពណ៌ធម្មជាតិពិតៗ ដែលច្បាស់ជាងទូរទស្សន៍ធម្មតា រហូតដល់   ទៅ 64 ដងឯណោះ ។ ជាមួយបច្ចេកវិជ្ជាដ៏ភ្ញាក់ផ្អើល SUHD Re-mastering Engine មានលទ្ធភាពកែសម្រួលពន្លឺ និងធ្វើឲ្យ រូបភាពដិតល្អដោយស្វ័យប្រវត្តិ ដើម្បីរូបភាពកាន់តែម៉ត់ច្បាស់ឥតខ្ចោះក្នុងកម្រិត UHD ក៏ដូចជាគ្មានការ រំខាន រឿងបញ្ហាផ្លាតពន្លឺផងដែរ។

“ពណ៌រូបភាពពិតជាអាចបញ្ជាក់ពីអត្ថន័យនៃសាច់រឿងរបស់ខ្សែភាពយន្ត” រីឯលោក  Nakamura  ដែលបានផលិត ខ្សែភាពយន្ត X-Men, Days of Future Past, Quantum of Solace and Exodus បាននិយាយផងដែរថា “ពណ៌ពិតជាអាចផ្លាស់ប្តូរ និងនាំអារម្មណ៍អ្នកទស្សនាឲ្យចូលទៅ ក្នុងខ្សែភាពយន្តដែលកំពុងទស្សនានោះ” លោកក៏បានបន្ថែមទៀតដែរថា “ថ្មីៗនេះ ខ្ញុំបានធ្វើការលើខ្សែភាពយន្ត Exodus សម្រាប់ដាក់បញ្ចូលទៅក្នុងទូរទស្សន៍ SUHD ដែលនេះពិតជាបទពិសោធន៍ដ៏អស្ចារ្យ។ វាពិតធ្វើឲ្យខ្សែភាពយន្តនេះមានជីវិតរស់រវើក ដែលមិននឹកស្មានថា មានបច្ចេកវិជ្ជាដែលអាចធ្វើបែបនេះទេ។”

ក្នុងសន្និសីទកាសែតនោះ លោក Stephen Nakamura អ្នកជំនាញខាងពណ៌រូបភាពដ៏ល្បីរបស់ហូលីវូដ បានឲ្យដឹង ថាឧបករណ៍ប្រើប្រាស់ឌីជីថលក្នុងផ្ទះដើម្បីកែខៃជីវិតកាន់តែប្រសើរ ការរចនានៅប្រព័ន្ធ Digital ថ្មីនេះបានធ្វើអាជីវកម្ម ក្រុមហ៊ុនទទូលបានភាពជោគជ័យកាន់តែខ្លំាងឡើងនៅឆ្នាំបន្ទាប់ពីការ លក់នៅឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះមានការ កើនឡើងមិនគួរឲ្យជឿ។ បច្ចុប្បន្ននេះ Samsung បានធ្វើការបង្ហាញគម្រោងទី 2  របស់ខ្លូននូវឈុតសម្ភារៈផ្ទះបាយ Chef Collection ដោយភ្ជាប់ មកជាមួយ Tablet និង Chef Collection App សម្រាប់មេផ្ទះគ្រប់រូបទទួលបាន ចំណេះដឹងក្នុងនិងរបៀបចំអិនម្ហូប។ ក្រៅពីនេះ Samsung ក៏ធ្វើការណែនាំនូវម៉ាស៊ីនអូវិនមានទ្វារពីរ ដែលទើបទទួល បានពានរង្វាន់ Flex Duo TM សម្រាប់ ភាពងាយស្រួល និងធំទូលាយដែលអាចឲ្យអ្នកចម្អិនអាហារ 2 មុខដូច ជាដុតសាច់ និងដុតនំ។

ម៉ាស៊ីនបោកសម្លៀកបំពាក់ Activewash TM ពិតជាឆ្លាតវៃ ដែលអាចជម្រះស្នាមប្រឡាក់ខ្លំាងបានងាយ តាមរយៈបច្ចេកវិជ្ជាផ្ទាល់ដោយបញ្ចេញកាំរស្មីដែលធ្វើឲ្យការបោកគក់បានស្អាតល្អ និងចំណាយពេលខ្លី។  រឹតតែអស្ចារ្យជាមួយមនុស្សយន្ត Power VR9000 របស់ Samsung ដែលអាចធ្វើការសំអាតផ្ទះរបស់អ្នកគ្មានចន្លោះ ។ ហើយមនុស្សយន្តប្រភេទថ្មីនេះមានថាមពលជាងពីមុន 60 ដងជាមួយប្រព័ន្ធ Digital Inverter Motor និង Visionary Mapping Plus ដែលអនុញ្ញាតឲ្យ Powerbot ដែលអាចបញ្ចូលផែនទីផ្ទះអ្នកទៅក្នុងប្រព័ន្ធចងចាំ និងអាចគណនាការសម្អាតគ្រប់កន្លែងបានយ៉ាងមានប្រសិទ្ធិភាព។

MILK VR ផ្តល់កម្នវិធីពិភពកម្សាន្តពិតៗ ក្រុមហ៊ុន Samsung កំពុងបន្តការច្នៃប្រឌិតបន្ថែមលើទូរស័ព្ទ។ ខណៈពេលដែលឧបករណ៏ជំនាន់ក្រោយនឹងវិវឌ្ឍចេញពី Galaxy Note Edge, នាឡិកា Gear S និង វ៉ែនតា Gear VR ដែលអាចបន្តពង្រីកលើគំនិត Samsung MIILK។ រហូតដល់ពេលនេះ យើងមានអ្នកប្រើប្រាស់រាប់លានអ្នក ដែលកំពុងប្រើសេវាកម្មបទចំរៀង ហើយ Samsung MIILK មិនត្រឹមតែបន្ថែមនៅវិដេអូ MILK Video នោះទេ យើងនឹងពង្រីកវានៅក្នុងទូរទស្សន៍ Smart TV និងផ្នែកតន្រ្តីចូលទៅក្នុង Web របស់យើងផងដែរ។

អ្នកគាំទ្រ Samsung Gear VR និងកាសរបស់ Samsung Galaxy Note 4 នឹងអាចរីករាយជាមួយបទពិសោធន៏ របស់ MIILK ជាមួយកម្មវិធីប្រចាំថ្ងៃរបស់ Stream 360 Degree វីដេអូ និងប៉ុស្ត៍ VR សម្រាប់តន្ត្រី កីឡា សកម្មភាព ផ្សេងៗ និងភាពស៊ីវិល័យ។ ហើយកម្មវិធីនេះនឹងផ្តល់បានទាំង 2 យ៉ាងរបស់ Instant Play (មើលតាមអ៊ីនធើណិត) និង “Best Quality” សំរាប់ការដោនឡូតដែលមានជម្រើសម្រាប់អ្នកក្នុងកម្រិតទំហំ 4K x 2K ទៀតផង។ ដោយមានការបន្ថែមនៅវីដេអូ និងកម្មវិធីថ្មីៗជាច្រើន វាធ្វើឲ្យអ្នកប្រើប្រាស់អាចស្វែងរកនៅអី្វដែលថ្មីរាល់ថ្ងៃ។

នេះគឺជាការប្រកាសលើកដំបូងដែល Samsung នឹងធ្វើការសហការជាមួយ Sky Entertainment និងផលិតករ The Walking Dead ដើម្បីបង្កើតអ្វីដែលជាអាថ៍កំបាំងសម្រាប់ឆ្នាំ 2015។ បន្ថែមពីនេះទៅទៀត ការសហការនេះមានដៃ គូរជាច្រើនផ្សេងទៀតដូចជា the National Basketball Association (NBA), Skybound Entertainment, RedBull, Mountain Dew, Acura, Artists Den, Refinery 29 និង Boiler Room៕


Viewing all articles
Browse latest Browse all 4895

Trending Articles