Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ស្ដេចអុកវ័យក្មេងស្រុក​ខ្មែរ ឆ្នាំ​២០១៤ មក​ចុះ​ឈ្មោះ​ត្រៀមប្រកួត​ការពារ​ជើង​ឯក

$
0
0

ភ្នំពេញ៖ លោក ឈាវ បូរ៉ា ស្ដេចអុកប្រចាំប្រទេសកម្ពុជា កាលពីឆ្នាំ២០១៤កន្លងទៅ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈនេះ បានមកចុះឈ្មោះចូលរួម ប្រកួតកីឡាអុកចត្រង្គពានរង្វាន់ «សម្ដេចតេជោ នាយករដ្ឋមន្ដ្រី» លើកទី២ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាហើយ ។

បើយោងតាមប្រភពព័ត៌មាននៅលើគេហទំព័រ Facebook ផ្លូវការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា សម្រាប់ការប្រកួតកីឡាអុកចត្រង្គ អបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៥ ឬពានរង្វាន់ «សម្ដេចតេជោ នាយករដ្ឋមន្ដ្រី» លើកទី២នេះ នឹងមានវត្តមានម្ចាស់ជើងឯកកាលពីឆ្នាំមុនចូលរួម គឺលោក ឈាវ បូរ៉ា ។

សូមរំឭកថា ស្ដេចអុកលោក ឈាវ បូរ៉ា ក្នុងការប្រកួតអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៤ កន្លងទៅ គេបានធ្វើឲ្យអ្នកនិយមលេងអុកទូទាំងប្រទេស មានការភ្ញាក់ផ្អើលជាខ្លាំង ដោយក្នុងវ័យ២៤ឆ្នាំ បានផ្ដួលកីឡាករ គ្រួច ចន្ថារិទ្ធ ដែលមានវ័យ៤៧ឆ្នាំ ហើយជាអតីតកីឡាករជើងចាស់ ធ្លាប់គ្រងតំណែងជើងឯក ក្នុងការប្រកួតកីឡាអុកថ្នាក់ជាតិ កាលពីឆ្នាំ២០០១ និងជើងឯករងឆ្នាំ២០០៨ ក្នុងវគ្គផ្ដាច់ព្រ័ត្រយ៉ាងងាយ ដើម្បីក្លាយជាស្ដេចអុកវ័យក្មេងប្រចាំប្រទេសកម្ពុជា ។

ដើម្បីធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់ខ្លួនកាន់តែល្បីល្បាញក្នុងប្រទេសកម្ពុជា ក្នុងឱកាសប្រកួតកីឡាអុកចត្រង្គពានរង្វាន់ «សម្ដេចតេជោ នាយករដ្ឋមន្ដ្រី» លើកទី២ កីឡាករមានស្រុកកំណើតនៅខេត្តកោះកុងខាងលើនេះ (ឈាវ បូរ៉ា) ក៏បានធ្វើដំណើរមកកាន់រាជ ធានីភ្នំពេញ ដើម្បីដាក់ពាក្យចូលរួមប្រកួតជាលើកទី២ផងដែរ ខណៈការប្រកួតជម្រុះទូទាំងប្រទេស ឬដំណាក់កាលទី១នោះ នឹងចាប់ផ្ដើមប្រកួតនៅដើមខែមីនាខាងមុខ ពោលគឺចាប់ពីថ្ងៃទី 0៤-0៦ មីនា នៅពហុកីឡដ្ឋានជាតិ ។

ចំពោះដំណាក់កាលទី២ ឬវគ្គផ្ដាច់ព្រ័ត្រនឹងចាប់ផ្ដើម គឺជាការប្រកួតអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៥ ដែលត្រូវប្រកួតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ពោលគឺមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០១៥ខាងមុខ ។

គួរបញ្ជាក់ថា សម្រាប់លក្ខខណ្ឌនៃការប្រកួតឆ្នាំនេះ គណៈកម្មការ បានផ្ដល់ឱកាសដល់អ្នកមានសមត្ថភាព គ្រប់រូបដែលចេះលេងកីឡាអុកចត្រង្គ គឺអាចដាក់ពាក្យចូលប្រកួតបានដោយសេរី សំខាន់ឲ្យតែមានអាយុចាប់ពី៨ឆ្នាំឡើងទៅ ។ ប៉ុន្ដែមកដល់ពេលនេះ នៅពុំមានការបញ្ជាក់ពីគណៈកម្មការរៀបចំកម្មវិធីប្រកួតនៅឡើយទេថា មានអ្នកចុះឈ្មោះចូល រួមប៉ុន្មាននាក់ហើយនោះ គេគ្រាន់តែដឹងថា ឆ្នាំនេះអ្នកមានសមត្ថភាពជាច្រើន បាននាំគ្នាសម្រុកមកចុះឈ្មោះដើម្បី ត្រៀមប្រកួតនាពេលខាងមុខ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles