ប្រធានប្រតិបត្តិជាន់ខ្ពស់ របស់ក្រុមហ៊ុន BlackBerry បានលាឈប់ពី តំណែងបន្ទាប់ពី បរាជ័យលើការ គ្រប់គ្រងរបស់ខ្លួន។
យោងតាមសារព័ត៌មាន The Wall Street Journal (WSJ) បានចុះផ្សាយថា លោក David J. Smith ដែលជាប្រធាន ប្រតិបត្តិជាន់ខ្ពស់ BlackBerry ទទួលបន្ទុកលើ PlayBook tablet បានលាឈប់ពី ការងារបន្ទាប់ពីដឹកនាំ មិនបានជោគជ័យ។
ប្រភពដែលបានបន្តទៀតថា មានប្រភពដែល ជិតស្និទ្ធនឹងក្រុមហ៊ុន BlackBerry អះអាងថា លោក J. Smith ពិតជាបានលាឈប់ពី ការងារពិតមែន ប៉ុន្តែព័ត៌មាននេះត្រូវបានអ្ នកនាំពាក្យក្រុមហ៊ុន ច្រានចោល។
PlayBook tablet របស់ក្រុមហ៊ុន BlackBerry បច្ចុប្បន្ននេះស្ទើរ តែគ្មានទីផ្សារ ហើយកាលពីខែឧសភា កន្លងទៅ លោក Thorsten Heins នាយកប្រតិបត្តិ BlackBerry បាននិយាយថា ក្រុមហ៊ុនគ្មានបំណងចង់ Update នូវ PlayBook មកប្រើប្រព័ន្ធដំណើរការ BlackBerry 10 នោះទេ ហើយប្រហែលជា នឹងមិនផលិត PlayBook បន្តទៀតដែរ។
គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ មានព័ត៌មានចុះផ្សាយថា ប្រធានផ្នែកលក់ និងបុគ្គលិកជាន់ខ្ពស់របស់ BlackBerry ចំនួន ៣រូបដែលប្រចាំការនៅ សហរដ្ឋអាមេរិកបាន លាឈប់ពីការងារ ប៉ុន្តែមិនត្រួវបាន ក្រុមហ៊ុនប្រកាស ឲ្យដឹងនោះទេ៕