Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Oracle តែងតាំង​ប្រធាន​អាស៊ីប៉ាស៊ីហ្វិក ដែល​មក​ពី HP

$
0
0

កាលពីថ្មីៗនេះ ក្រុមហ៊ុន Oracle បានប្រកាសតែង តាំងលោក Adrian Jones ជាប្រធានប្រតិបត្តិការ ប្រចាំតំបន់អាស៊ី។ ក្រុមហ៊ុនបានប្រកាសថា លោក Adrian Jones ត្រូវបានតែងតាំងជា ប្រធានគ្រប់គ្រងទូទៅ និងជាអនុប្រធាន ជាន់ខ្ពស់ក្រុមហ៊ុន Oracle ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក។ លោក Adrian ត្រូវគ្រប់គ្រងទៅលើផ្នែក Hardware និង Software ទាំងអស់នៅក្នុងតំបន់ ព្រមទាំងទទួលខុសត្រូវ លើទីផ្សារភាគហ៊ុន ប្រាក់ចំណូល និងព័ត៌មានផ្សេងៗ មួយចំនួនទៀត។

យោងតាមសេចក្ដី ប្រកាសបានឲ្យដឹងថា លោក Adrian មានបទពិសោធន៍ ខាងវិស័យ IT អស់រយៈពេលជាង ២០ឆ្នាំមកហើយ ដោយមុនពេលលោកមក ធ្វើការនៅក្នុងក្រុមហ៊ុន Oracle លោកជាអតីត បុគ្គលិកក្រុមហ៊ុន HP ដែលមានមុខតំណែងជា អនុប្រធានជាន់ខ្ពស់ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជប៉ុន។

គួរបញ្ជាក់ផងដែរថា ក្រោយពេលដែល លោកបានចាកចេញពី HP លោកត្រូវបានក្រុមហ៊ុន HP ប្ដឹងចោទប្រកាន់ថា បានលួចនូវឯកសារ សម្ងាត់របស់ក្រុមហ៊ុន ហើយបណ្ដឹងនោះបាន អូសបន្លាយអស់រយៈ ពេលជាយូរ ប៉ុន្តែមិនដឹងថា នៅពេលនេះ តុលាការសម្រេចក្ដី ឲ្យខាងណាឈ្នះនោះទេ៕


Viewing all articles
Browse latest Browse all 4895

Trending Articles