Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

បញ្ចប់ការប្រកួតកីឡាសិស្សបឋម និងមធ្យម សិក្សា ជើងឯក រាជធានីភ្នំពេញ

$
0
0

ភ្នំពេញ៖ កម្មវិធីប្រកួតកីឡាសិស្សបឋម និងមធ្យមសិក្សា ជើងឯករាជធានីភ្នំពេញប្រចាំឆ្នាំ២០១៥ បានបិទបញ្ចប់ជាផ្លូវ ការវិញហើយ នាល្ងាចថ្ងៃទី២៨ ខែមករាម្សិលមិញនេះ នៅវិទ្យាល័យបឹងកេងកង ដោយមានការអញ្ជើញ ចូលរួមពីលោកប៊ុន សេរី អភិបាលរងគណៈអភិបាល រាជធានីភ្នំពេញ ។

លោក ប៊ុន សេរី បានមានប្រសាសន៍ ក្នុងពិធីបិទនោះថា ការប្រកួតនេះ គឺជាពិធីជួបជុំគ្នាមួយ ដើម្បីចាប់ដៃ ញញឹមរកគ្នា ផ្លាស់ប្តូរបទបទពិសោធន៍ ពីគ្នាទៅវិញទៅមកក្នុង ន័យសាមគ្គីភាព មិត្តភាព ចេះអធ្យស័យគ្នា និងរួបរួមគ្នាអភិឌ្ឍន៍ ប្រទេសជាតិឲ្យរីកចម្រើន ។

ដើម្បីបន្តការរីកចម្រើននេះតទៅទៀត សូមក្មួយៗកីឡាករ-កីឡាការិនី ត្រូវយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត ហ្វឹកហាត់តាមបែបផែន យុទ្ធសាស្រ្ត និងស្វែងយល់ ពីច្បាប់នៃការប្រកួត បន្ថែមទៀត ។

លោកបានបន្តថា កត្តាទាំងនេះជាកត្តានាំ មកនូវការលូតលាស់ ផ្នែកបច្ចេកទេស អាចក្លាយខ្លួនជាកីឡាករ-កីឡាការិនី អាជីព និងអាចជួយឲ្យប្រទេសជាតិ ដណ្តើមបានមេដាយលើ ឆាកអន្តរជាតិ មកជូនមាតុភូមិដ៏ បរវរបស់យើង ជាបន្តបន្ទាប់ ជាពិសេសការលេងកីឡា និងការហាត់ប្រាណធ្វើឲ្យក្មួយៗ ទាំងអស់គ្នា មានសុខភាពល្អ ប្រាជ្ញាឈ្លាវៃ កាយសម្បទាមាំមួន ។

ការប្រកួតដែលត្រូវបានចែកចេញជា៣កម្រិត មានកម្រិតបឋមសិក្សា កម្រិតអនុវិទ្យាល័យ និងកម្រិតវិទ្យាល័យ សមាសភាព កីឡាករ-កីឡាការិនី ដែលចូលរួមមានមកពី ការិយាល័យ អប់រំយុវជន និងកីឡាទូទាំងខណ្ឌ ចំនួន១២ អនុវិទ្យាល័យរដ្ឋ និងឯកជនចំនួន២៩ និង វិទ្យាល័យរដ្ឋ និងឯកជនចំនួន២៦ ដែលមានកីឡាករ-កីឡាការិនីសរុបចំនួន ១.២៩៣នាក់ ។ ក្នុងនោះមានបាល់ទាត់ចំនួន ៣០ក្រុម បាល់ទះ២០ក្រុម បាល់បោះ១៦ក្រុម និងអត្តពលកម្ម ៤៣អង្គភាព ៕


Viewing all articles
Browse latest Browse all 4895

Trending Articles