Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

មានប៉ុន្មានក្រុម ដែលមិនស្គាល់ ពាក្យថាចាញ់ ឬស្មើក្នុងវគ្គជម្រុះពាន HSC?

$
0
0

ភ្នំពេញ៖ ការប្រកួតជម្រុះ ក្នុងពូលនីមួយៗ នៃព្រឹត្តិការណ៍បាល់ទាត់លំដាប់ទី២ របស់កម្ពុជាគឺពាន Hun Sen-Cup លើក ទី៩ បានបញ្ចប់ ជាស្ថាពរហើយ កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥នេះ ។ ប៉ុន្ដែក្នុងចំណោម ១៦ក្រុម ដែលចូល រួមប្រកួតប្រជែង ដណ្ដើមកៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនោះ (វគ្គ៨ក្រុមចុងក្រោយ) មានត្រឹម ២ក្រុមប៉ុណ្ណោះ ដែលមិនស្គាល់ពាក្យថាចាញ់ ឬស្មើក្នុងពេលប្រកួត ។

ជើងខ្លាំងទាំង ២ក្រុម ដែលដណ្ដើមបានកៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រជាមួយនឹង ជ័យជំនះ ៣ប្រកួតជាប់គ្នានោះ គឺមានក្រុមការពារតំណែងជើងឯក អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) និងក្រុមបឹងកេតអង្គរ ដែលរកបាន ៩ពិន្ទុពេញដូចគ្នា ។

សម្រាប់លទ្ធផល៣ប្រកួត ដែលក្រុមលំដាប់ League កំពូលកម្ពុជាទាំង២ ដណ្ដើមបានជ័យជំនះពីការប្រកួតជម្រុះក្នុង ពូល A និងពូល C មានដូចជា ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ គឺឈ្នះក្រុមខេត្តត្បូងឃ្មុំ ៧-០, ឈ្នះក្រុម Albirex Niigata PP និងឈ្នះក្រុមខេត្តក្រចេះ ក្នុងលទ្ធផលបច្ចេកទេស ៤-០ ។

រីឯក្រុមបឹងកេតអង្គរ មុននឹងបំបែកកំណត់ត្រាមិនស្គាល់ពាក្យថា ចាញ់ក្នុងការប្រកួតជម្រុះពូល C ក្រុមមានមូលដ្ឋាននៅ ខេត្តកំពង់ចាមនេះ បានយកឈ្នះក្រុមជើងឯក League កំពូលកម្ពុជា ភ្នំពេញក្រោន ក្នុងលទ្ធផលបច្ចេកទេស ១-០ កាលពីថ្ងៃទី២៨ ខែមករាម្សិលមិញ នៅលើទីលានទន្លេបាទី ខេត្តតាកែវ ។ ចំណែលលទ្ធផល ២ប្រកួតទៀត គឺបាន យក ឈ្នះលើក្រុមក្រសួងការពារជាតិ ១-០ និងបំបាក់ក្រុម សហភាពសហព័ន្ធ យុវជនខេត្តបាត់ដំបង ក្នុងលទ្ធផល ១០-២ ។

គួរបញ្ជាក់ថា៨ក្រុម ដែលត្រូវប្រកួតប្រជែង ដណ្ដើមកៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្របានរកឃើញ អស់ហើយក្នុងនោះ មានដូច ជា ពូល A មានក្រុមប៉ូលិស (លេខ១) និងក្រុម Albirex Niigata PP (លេខ២), ពូល B មានក្រុមត្រាយអាស៊ី (លេខ១) និងក្រុមបៀលប្រាយ (លេខ២), ពូល C មានក្រុមបឹងកេត (លេខ១) និងក្រុមភ្នំពេញក្រោន (លេខ២) រីឯពូល D មាន ក្រុមខេត្តស្វាយរៀង (លេខ១) និងក្រុមណាហ្គាវើល (លេខ២) ៕


Viewing all articles
Browse latest Browse all 4895

Trending Articles