Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ថ្នាក់ដឹកនាំ កីឡាតេក្វាន់ដូ​ពិភពលោក មក​ធ្វើ​ទស្សនៈ​កិច្ច ​នៅ​កម្ពុជា

$
0
0

ភ្នំពេញ៖ ប្រធានមូលនិធិសន្តិភាពតេក្វាន់ដូពិភពលោក (World Taekwondo Peace Corp) លោក Kim Kiwoon កាល ពីល្ងាច ថ្ងៃទី២៧ មករានេះ លោកបានដឹកនាំប្រតិភូជាច្រើនរូបមកធ្វើទស្សនៈកិច្ចក្នុងប្រទេសកម្ពុជាដើម្បីតាម ដានការ ហ្វឹកហាត់របស់ក្រុមកីឡាករ-កីឡាការិនីតេក្វាន់កម្ពុជា នៅក្នុងមជ្ឈមណ្ឌលតេក្វាន់ដូប៊ូយ៉ុង នៃពហុកីឡដ្ឋាន ជាតិ។

ដំណើរទស្សនៈកិច្ចនេះ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក ឆយ យ៉ុងសុក គ្រូបង្វឹកក្រុមអត្តពលិក ជម្រើសជាតិតេក្វាន់ដូកម្ពុជា ដើម្បបង្កើនទំនាក់ទំនងកាន់តែល្អប្រសើរមួយកម្រិត ទៀតរវាងស្ថាប័នកីឡតេក្វាន់ដូ ពិភពលោក និងសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា ។

ដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំពិភពលោកប្រចាំដើមឆ្នាំ២០១៥នេះ លោក Kim Kiwoonបានចាប់អារម្មណ៍ជា ខ្លាំងចំពោះការហ្វឹកហាត់របស់ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូវ័យក្មេងរបស់កម្ពុជាដែលកំពុងខិតខំប្រឹងប្រែងហ្វឹក ហាត់ជាមួយលោក ឆយ យ៉ុងសុក ដើម្បីត្រៀមប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះជា ពិសេសគឺវិញ្ញាសាតេក្វាន់ Taekwondo Peace Corp តែម្ដង ។

លោក ឆយ យ៉ុងសុក បានឲ្យដឹងថា ដោយមានកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-កូរ៉េ ក្រុម Taekwondo Peace Corp របស់កូរ៉េខាងត្បូងក៏បានបញ្ជូនកីឡាករ-កីឡាការិនីមួយក្រុមមានគ្នា៨ នាក់ ឲ្យមកជួយបង្ហាត់ដល់កីឡាករតេ ក្វាន់ដូ វ័យក្មេងកម្ពុជា ។ ក្នុងដំណាក់កាលនេះ កូនសិស្សតេក្វាន់ដូកម្ពុជា ក៏កំពុងមានការរីកចម្រើន និងទទួលបាន ការចាប់អារម្មណពីថ្នាក់ដឹកនាំកីឡា តេក្វាន់ដូ ក្នុងពិភពលោកទៀតផង ។

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះបានបន្ដថា ស្របពេលកម្ពុជាកំពុងបង្កើនថ្នាលយុវជនកីឡាតេក្វាន់ដូសម្រាប់ ត្រៀម ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ SEA Games លើកទី៣២ នៅឆ្នាំ២០២៣ដែលត្រូវធ្វើនៅលើទឹកដី កម្ពុជាមាន ស្ថាប័ន កីឡាតេក្វាន់ដូធំៗជាច្រើន បានបញ្ជូនអ្នកសមត្ថភាពនិងជំនាញពិតប្រាកដមកជួយបង្ហាត់បង្រៀនសិស្ស តេក្វាន់ដូ កម្ពុជា។ ក្នុងនោះមូលនិធិសន្តិភាពតេក្វាន់ដូពិភពលោក ក៏តែងតែបញ្ជូនគ្រូបង្វឹកជារៀងរាល់ឆ្នាំមកជួយ កម្ពុជាផងដែរ។

គួរបញ្ជាក់ថា ក្នុងពិធីទទួលស្វាគមន៍ថ្នាក់ដឹកនាំមូលនិធិសន្តិភាពតេក្វាន់ដូពិភពលោក គឺលោក Kim Kiwoon នេះក៏ មានការបង្ហាញសាច់ស្នៀតប្រភេទកីឡាតេក្វាន់  Peace Corp  ជូនប្រតិភូទស្សនាជាពិសេសគឺការបង្ហាញសមត្ថភាព របស់ម្ចាស់មេដាយមាសកីឡាអាស៊ី គឺកីឡាការិនី ស៊ន សៀវម៉ី និងម្ចាស់មេដាយប្រាក់កីឡា SEA Games  កីឡា ការិនី ស៊ន ដាវីន ទៀតផង ៕

 

 

 


Viewing all articles
Browse latest Browse all 4895

Trending Articles