Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Defoe ធ្វើតេស្តជាប់ក្នុងក្លឹបថ្មី Sunderland ជាផ្លូវការហើយ

$
0
0

ក្រុងឡុងដ៍៖ កីឡាករខ្សែប្រយុទ្ធអង់គ្លេស Jermain Defoe បានឆ្លងផុតការពិនិត្យសុខភាពនៅក្នុងក្លឹបថ្មី Sunderland ជាផ្លូវការហើយល្ងាចមិញនេះ បន្ទាប់ពីក្លឹបអាម៉េរិក Toronton និងឆ្មាខ្មៅចរចាត្រូវរូវគ្នាហើយនោះ ។

បើយោងតាមលោក Gus Poyet គ្រូបង្វឹកក្លឹប Sunderland បានបញ្ជាក់ថាប្រាប់គេហទំព័រ BBC ថា ក្លឹបមានក្តីរំភើប ឥតឧបមាដោយទទួលបាន សមាជិកថ្មី និងរំពឹងជួយក្លឹបមិនឲ្យធ្លាក់ទៅលេងក្នុងក្របខណ្ឌទី២ផងដែរក្នុងរដូវកាលថ្មីនេះ ខណៈដែលក្លឹបកំពុងជួបភាពត្រដាបត្រដួសក៏ដោយ ។

យ៉ាងណាមិញសម្រាប់ឯកិច្ចសន្យាវិញនឹងត្រូវបានរាយការណ៍ឲ្យដឹងថា នឹងមានរយៈពេល៣ឆ្នាំកន្លះក្នុងកញ្ចប់ថវិកា ១៤លានផោនសម្រាប់ កីឡាករវ័យ៣២ឆ្នាំរូបនេះ ក្រោយពីបានបង្ហាញខ្លួន នៅក្នុងក្លឹបអាម៉េរិក Toronto លេងនៅក្រប ខណ្ឌកំពូល Major League Soccer (MLS) ដោយបានចូលលេង១៦ប្រកួត និងស៊ុតបញ្ចូលទីបាន១១គ្រាប់ផងដែរ ដែលធ្វើឲ្យអតីតកីឡាករក្លឹប West Ham, Portmouth និង Spurs រូបនេះ ក្លាយទៅជាកីឡាករ ទី១៤ក្នុងចំណោម ១២៤នាក់ដែលលេងនៅ Premeir League រកគ្រាប់ស៊ុត បញ្ចូលទីបានច្រើនជាងគេ ។

សម្រាប់រដូវកាលថ្មីឆ្នាំ២០១៤-២០១៥នេះ Sunderland ទើបតែលេងឈ្នះបាន៣ប្រកួតប៉ុណ្ណោះចំណោម២១ប្រកួត និងកំពុងឈរនៅ លេខរៀងទី១៦បណ្តោះអាសន្នដោយរកបាន២០ពិន្ទុ ក្រៅពីស្មើ១១ និងចាញ់៧ប្រកួត ឈរនៅលើ តំបន់កាត់ចោលតែ១ពិន្ទុប៉ុណ្ណោះ ដែល Jermain Defoe អាចនឹងបង្ហាញខ្លួនលើកទី១ ពេល Sunderland ធ្វើ ដំណើរជួបក្រុមម្ចាស់ផ្ទះ Tottenham Hotspur នាម៉ោង ២២ និង ០០នាទីរាត្រីអាទិត្យ ផងដែរនៅ Premier League ក្នុងសប្តាហ៍ទី២២ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles