ក្រុងមែនឆេស្ទើ៖ កីឡាករខ្សែប្រយុទ្ធ ចំណូលថ្មី Wilfried Bony អាចនឹងចូលលេង លើកទី១ នៅក្នុងក្លឹបថ្មី មេឃខៀវ Manchester City នារាត្រីថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០១៥ នាម៉ោង ២៣ និង ០០នាទីយប់ បន្ទាប់ពីចុះកិច្ចសន្យា រយៈពេល ៤ឆ្នាំ កន្លះនៅកីឡដ្ឋាន Etihad ដោយជួបជាមួយ ក្រុមភ្ញៀវកាំភ្លើងធំ Arsenal ។
ក្រោមកិច្ចសន្យារយៈពេល ៤ឆ្នាំកន្លះ ដែលនឹងអស់ សុពលភាព រហូតដល់ឆ្នាំ២០១៩ ខាងលើនេះដែរ និងរំពឹងពាក់អាវ លេខ១៤ផងដែរ នៅក្នុងក្រុម ការពារតំណែងជើងឯក មួយនេះ ។ អតីតកីឡាករខ្សែប្រយុទ្ធ របស់ក្លឹបលេងនៅ Premier League ដូច គ្នាហ្វូងក្ងាន Swansea City, Bony នឹងទទួលបានប្រាក់ ២៨លានផោន ដែលបានក្លាយទៅជា កីឡាករ ទី១មកពីទ្វីបអា ហ្រ្វិកដែលមាន តម្លៃខ្លួនខ្ពស់ជាងគេ ក្នុងចំណោមកីឡាករល្បីៗ ដូចគ្នា Samuel Eto’o និង Alex Song ជាដើម ។
ក្រោយពីចុះកិច្ចសន្យារួចនេះដែរ កីឡាករវ័យ២៦ឆ្នាំ Bony បានឲ្យដឹងដែរថា “ខ្ញុំមានអារម្មណ៍ សប្បាយរីករាយខ្លាំង ណាស់ដែលបាន មកចូលរួមលេង ជាមួយ Man City ក្នុងការបន្ត update នូវទម្រង់លេង របស់ខ្ញុំបន្ថែមទៀត នៅទីនេះ ខណៈដែលក្លឹប ជើងខ្លាំងមួយនេះ បានស្ថិតនៅក្នុង អារម្មណ៍ខ្ញុំ ណាស់មកហើយ” ។
សូមរំលឹកថា Wilfried Bony បានមកចូលរួមលេងឲ្យក្លឹប តាំងពីឆ្នាំ២០១៣ ក្នុងតម្លៃខ្លួន ១២លានផោន មកពីក្លឹប Vitesse Arnhem និងជួយស៊ុតបញ្ចូលទី ឲ្យក្រុមហ្វូងក្ងានបាន ២០គ្រាប់ផងដែរ កាលពីរដូវកាល មុននេះ ៕