Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កីឡាករ ជើងខ្លាំងជំនាន់ថ្មី ៨នាក់ ត្រៀមវាយ ដណ្តើម ខ្សែក្រវ៉ាត់ នៅស្ថានីយ៍ ទូរទស្សន៍បាយ័ន

$
0
0

ភ្នំពេញ៖ នៅលើសង្វៀនប្រដាល់ នៃ ស្ថានីយ៍ទូរទស្សន៍បាយ័ន នឹងចាប់ផ្តើមកក្រើកជាថ្មីម្តងទៀត តាមរយៈ ការប្រកួត កីឡាប្រដាល់ក្បាច់គុណ បុរាណខ្មែរ ដោយមានកីឡាករជើងខ្លាំង ជំនាន់ថ្មី ៨នាក់ ប្រជែងគ្នាដណ្តើម ខ្សែក្រវ៉ាត់ស្រាបៀរលីអូ ។

ការប្រកួតនេះ នឹងចាប់ផ្តើម ចាប់ពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៥ តទៅនាវេលាម៉ោង ១ ដល់ ៣ រសៀល រៀងរាល់ថ្ងៃសៅរ៍ នៅសង្វៀនរោងសៀក ក៏ដូចជាតាមរយៈ ការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ បាយ័ន ក្នុងនោះ មានកីឡាករជើងខ្លាំង ទម្ងន់ ៦០ គីឡូក្រាម ៨ រូបនេះ រួមមាន (១)ឈឿនឆៃដែន (២)ថន វាសនា (៣)សល់ពិសិទ្ធ (៤)ម៉ន លីហ័រ (៥)សេង ស្រឿន (៦)ផង់សម្ភស្ស (៧)ផាន់សារុន និងសួង សុវណ្ណថា ផងដែរ ។

ថ្លែងនៅក្នុងសន្និសីទកាសែត នៅស្ថានីយ៍ទូរទស្សន៍ស្ទឹងមានជ័យ នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ នេះ លោក ព្រាបសុវណ្ណ ដែលជាតំណាង របស់ក្រុមហ៊ុនស្រាបៀរ លីអូ បានឱ្យដឹងថា កម្មវិធី “កំពូល អ្នកប្រដាល់ ស្រាបៀរ លីអូ” ដើមឡើយយើងធ្លាប់ បានបង្កើតកម្មវិធី ប្រដាល់នេះ ម្តងរួចមកហើយ ដោយទទួល បានការគាំទ្រ យ៉ាងច្រើន លើសលប់តាំងពីប្រកួតដំបូងនៅថ្ងៃទី ១៧ ខែមករា ២០១៣ ហើយការនាំ កម្មវិធី “កំពូលអ្នកប្រដាល់ស្រាបៀរ លីអូ វគ្គ១” មកស្ថានីយទូរទស្សន៍បាយ័ន នាពេលនេះ គឺដោយសារ យើងចង់ចែក រំលែកដល់អ្នកស្នេហា និងគាំទ្រកីឡាប្រដាល់នៅស្ថានីយទូរទស្សន៍បាយ័ន និងសង្វៀនរោងសៀក នូវឱកាសក្នុងការទស្សនា ការប្រកួតពិសេសៗ ដែលយើងរៀបចំឡើង។

លោក តែ មឿន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានស្វាគមន៍ ចំពោះការបង្កើតកម្មវិធីប្រដាល់មួយនេះ ដែលចូលរួមលើក កម្ពស់វិស័យប្រដាល់ខ្មែរ ជាពិសេស បានផ្សព្វផ្សាយ ពីវិស័យប្រដាល់ខ្មែរ កាន់តែទូលំទូលាយថែមទៀត ។

សូមជំរាបថា ចំពោះជ័យលាភីលេខ១ ក្នុងការប្រកួតជម្រុះនេះ នឹងទទួលបានទឹកប្រាក់ ២,៥០០ដុល្លារ ជាមួយនឹងខ្សែក្រវ៉ាត់មួយ និងពានរង្វាន់ មួយផងដែរ ។ ដោយឡែកលេខ២ទទួលបានទឹកប្រាក់ ១៥០០ដុល្លារ លេខ៣ទទួលបាន១០០០ដុល្លារ ហើយលេខ៤ ទទួលបានរង្វាន់លួងចិត្ត ចំនួន ៦០០ដុល្លារ ផងដែរ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles