ក្រុងឡុងដ៍៖ កម្មវិធីប្រកួត លីកអាជីពរ វល់ខ្លាំងពេក បានធ្វើឲ្យ កីឡាករក្នុង ក្រុមជ្រើសជាតិ អង់គ្លេស រកពេលជប់លៀង ឬជួបគ្នាគ្មាន ។ នេះបើ តាម ការបញ្ជាក់ ឲ្យដឹងពី សហព័ន្ធ កីឡាបាល់ ទាត់អង់គ្លេស FA ។
ជាក់ស្តែងការ ណាត់ជួបគ្នាញុំា អាហារល្ងាច ដែលគ្រោងនឹង ធ្វើឡើងនាចុងខែមករា ឆ្នាំ២០១៥នេះក៏ នឹងត្រូវបាន លុបចោលផងដែរ ដោយសារ តែកីឡាករ មិនជុំគ្នានិង ក្នុងក្លឹបរបស់ គេនីមួយៗជាប់ រវល់ប្រកួត ខ្លាំងពេកដែល ការជួបគ្នាក្នុងអា ហារល្ងាចនេះ គឺដើម្បីអបអរ ក្រោយពេល ឈ្នះ ប្រកួតជាប់ៗគ្នា បន្ទាប់ពីបញ្ចប់ World Cup 2014 នៅប្រេស៊ីល ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី គ្រូបង្វឹកអង់គ្លេសលោក Roy Hodgson ។
គ្រប់កីឡាករ ទាំងអស់របស់ អង់គ្លេសមាន ការមមាញឹកជា ខ្លាំងកាលពីចុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥ ដោយមាន រហូតដល់ទៅ ៤ប្រកួត ក្នុង រយៈ ១០ថ្ងៃប៉ុណ្ណោះ ទាំងការលេងនៅ Premier League និងពាន ទី២ FA Cup ហើយការ ប្រកួតនីមួយៗ ក៏មិនស្ថិត ក្នុងតែចុង សប្តាហ៍នោះទេ ដើម សប្តាហ៍ ក៏មានដែរ ។
ក្រុមជម្រើស ជាតិតោក្រដាស អង់គ្លេសឡើង ជើងគួរឲ្យកត់សម្គាល់ ក្រោយពេល ជ្រុះចេញពី World Cup ពីក្នុងពូល D ដោយលេង ឈ្នះ២ប្រកួត ជាប់គ្នាក្នុង មិត្តភាពគឺ ឈ្នះក្រុមជម្រើស ជាតិន័រវេ ១-០ ក្នុងផ្ទះ និងបន្តឈ្នះ ក្រុមម្ចាស់ផ្ទះ ស្កុតឡេន ៣-១ និងឈ្នះ៤ប្រកួតផ្សេងទៀតក្នុងវគ្គជម្រុះ UEFA Euro 2016 ទៅលើក្រុមម្ចាស់ផ្ទះស្វីស ២-០, ឈ្នះ សាំងម៉ារ៉ាំង ៥-០, ឈ្នះអ៊ីស្តូនី ១-០ និងចុងក្រោយឈ្នះស្លូវ៉ាគី ៣-១ ៕