Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

វាយសីវ័យចាស់មហាផ្ទៃដណ្ដើមបានមេដាយ១៤គ្រឿង ​ជូនកម្ពុជាពីប្រទេស វៀតណាម

$
0
0

ភ្នំពេញ៖ ក្រុមអត្តពលិកសីវ័យចាស់របស់ក្រសួងមហា ផ្ទៃដែលបានចូលរួមប្រកួតមិត្តភាពអន្ដរជាតិកម្ពុជា-វៀតណាម ក្នុងព្រឹត្តិការណ៍ពានរង្វាន់ Revilo Quang Sport តាមការអញ្ជើញរបស់សមាគមកីឡាវាយសីវៀតណាមបានត្រឡប់  មកដល់មាតុភូមិខ្លួនវិញហើយ កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ម្សិលមិញនេះ ដោយបាននាំមកនូវជ័យ លាភីយ៉ាងល្អបំផុតដោយបានឈ្នះមេដាយរហូតដល់ទៅ១៤គ្រឿង ក្នុងនោះមាស៤, ប្រាក់៤ និងសំរិទ្ធ៦ ។

លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា នេះគឺជាលើកទី៨ហើយដែលក្រុមកីឡា វាយសីវ័យចាស់ក្រសួងមហាផ្ទៃបានចូលរួមប្រកួតមិត្តភាពជាមួយប្រទេសវៀតណាម ដើម្បីអបអរសាទរខួបលើកទី៧០ នៃថ្ងៃកំណើតកងទ័ពប្រជាជនវៀតណាម ដោយទទួលបានការឧបត្ថម្ភពីលោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ និងដឹកនាំដោយលោក ឈឹម ជួន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ៩រូបផ្សេងទៀត ។

ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃរូបនេះ បានបន្ដថា ការប្រកួតមិត្តភាពអន្ដរជាតិកម្ពុជា-វៀតណាមលើកនេះ កម្ពុជា បានបញ្ជូនកីឡាករចំនួន៣០នាក់ទៅចូលរួម ដែលការប្រកួតបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឺនៅថ្ងៃទី២៧-២៨ ខែធ្នូកាលពីចុងសប្ដាហ៍មុន ។ ចំពោះវិញ្ញាសាប្រកួតវិញ គឺមានតែ៣ប្រភេទប៉ុណ្ណោះក្នុងនោះមានវិញ្ញាសាប្រកួតផ្នែក បុរសអាយុក្រោម៤០ឆ្នាំ, បុរសអាយុចន្លោះ ៤០-៥៥ឆ្នាំ និងវិញ្ញាសាបុរសអាយុលើស៥៥ឆ្នាំ ។

ជាលទ្ធផលក្នុងការប្រកួតរយៈពេល ២ថ្ងៃនោះ ក្រុមកីឡាករវាយសីវ័យចាស់កម្ពុជាបានដណ្ដើមមេដាយ ជូនជាតិកម្ពុជារហូតដល់ទៅ១៤គ្រឿងឯណោះ ក្នុងនោះវិញ្ញាសាបុរសអាយុក្រោម៤០ឆ្នាំ កម្ពុជារកបានមេដាយមាស២, ប្រាក់២ និងសំរិទ្ធ២, វិញ្ញាសាបុរសអាយុ ៤០-៥៥ឆ្នាំ កម្ពុជារកបានមេដាយសំរិទ្ធ១គ្រឿង និងវិញ្ញាសាបុរសអាយុលើស ៥៥ឆ្នាំ កម្ពុជាដណ្ដើមបានមេដាយមាស២, ប្រាក់២ និងមេដាយសំរិទ្ធ៣គ្រឿង សរុបទទួលបានមេដាយមាស៤, ប្រាក់៤ និងសំរិទ្ធ៦គ្រឿង ។

លោក ជា ប៊ុនហេង ដែលជាកីឡាករដណ្ដើមបានមេដាយមាស១គ្រឿង និងសំរិទ្ធ១គ្រឿងក្នុងការប្រកួតមិត្ត ភាពកម្ពុជា-វៀតណាមខាងលើ បានបញ្ជាក់ឲ្យដឹងទៀតថា ឆ្នាំនេះគឺជាប្រវត្តិសាស្ដ្រហើយដែលក្រុម កីឡាករវាយសីវ័យចាស់ ក្រសួងមហាផ្ទៃដណ្ដើមបានមេដាយច្រើន ជាងគេត្រឡប់មកប្រទេសវិញ ។ នេះបញ្ជាក់ឲ្យឃើញថា សមាគមកីឡាវាយសីក្រសួងមហាផ្ទៃ កំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង ក្រោមការជួយជ្រោមជ្រែងពីសំណាក់លោក ស ខេង ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនាពេលកន្លងមកនោះ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles