Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Real Madrid ប៉ះជាមួយ AC Milan នៅម៉ោង ២៣យប់នេះ

$
0
0

ក្រុងឌូបៃ៖ ក្រុមជើងខ្លាំង លំដាប់លេខ១ ពិភពលោក ស្តេចស Real Madrid នឹងបើកយុទ្ធនាការថ្មី នៅទឹកដីក្រៅផ្ទះ ដោយប៉ះជាមួយ ក្រុមមកពីអ៊ីតាលី AC Milan ក្នុងជំនួប មិត្តភាពអន្តរជាតិ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នាវេលាម៉ោង ២៣ និង០០នាទីយប់នេះ ។

គ្រូបង្វឹកក្លឹប Real លោក Carlo Ancelotti បានជ្រើសរើស កីឡាករសំខាន់ៗ ចំនួន២២រូប ធ្វើដំណើរទៅ ប្រទេសតំបន់ ឈូងសមុទ្រស្ថិត ក្នុងទ្វីបអាស៊ី ក្នុងការចូលរួមក្រោម ការអញ្ជើញ ពីសំណាក់ប្រទេស អ្នកអារ៉ាប់រួម ក្នុងការអបអរ ឆ្នាំថ្មី២០១៥ នាងពេលខាងមុខ ជាមួយនឹង ១ក្រុមមួយទៀត មកពីអ៊ីតាលី Inter Milan និងជើងឯកមកពីបារាំង Paris Saint-Germain និង Real Madrid របស់អេស្ប៉ាញ ។

ក្នុងយប់នេះដដែល Real Madrid ប៉ះជាមួយ AC Milan នាម៉ោង ២៣ មុនពេលដែល PSG ជួបជាមួយនឹងក្រុម Inter Milan នាវេលាម៉ោង២ រំលងអធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) ។

ក្រុមដែលកំពុងឈរនៅលេខ៧ បណ្តោះអាសន្ន នៃក្របខណ្ឌកំពូល Italy-Serie A, AC Milan ធ្លាប់លេងឈ្នះ Real Madrid ចំនួន ២ដងដែរនៃ UEFA Champions League ក្រៅពីស្មើ២ដង និងចាញ់៤ដង ក្នុងប្រវត្តិជួបគ្នា ៨ប្រកួតនា ពេលកន្លងមក ដែលជំរុញឲ្យ ការជួបគ្នានារាត្រីធ្វើឲ្យ AC Milan ខំប្រឹងប្រែងខ្លាំងឡើង ដើម្បីយកឈ្នះ ក្រុមខ្លាំង និងលេងពេញជើង Real Madrid ណាស់ ។

មួយវិញទៀត AC Milan ហាក់បីដូចកំពុងលេងធ្លាក់ជើងខ្លាំង នារដូវកាលថ្មី ឆ្នាំ២០១៤-២០១៥នេះ តាមរយៈខ្ចីជើងខ្សែ ប្រយុទ្ធ Fernando Torres ខុសពីក្លឹប Chelsea របស់អង់គ្លេស និងបានសម្រេចផ្ទេរ ចេញពីវិញ នាខែមករា ខាងមុខទៅ ឲ្យក្លឹបជើងខ្លាំង អេស្ប៉ាញ Atletico Madrid ស្របពេលដែល Real នឹងលេងពេញ ជើងល្អណាស់ ដោយមានកីឡាករ ខ្សែស្នូល Ronaldo, Hernandez, Karim Benzema ជាមួយនឹង ខ្សែបម្រើជើងខ្លាំង Toni Kroos, Gareth Bale, James Rodriguez និងខ្សែការពារ Pepe, Marcelo, Sergio Ramos និងអ្នកចាំទីដៃទី១ Iker Casillas នៅតែកីឡា ករសំខាន់ទី១ ដដែល ក្នុងជម្រើស ១១នាក់ដំបូង របស់គ្រូបង្វឹក ជនជាតិអ៊ីតាលី Carlo Ancelotti ៕


Viewing all articles
Browse latest Browse all 4895

Trending Articles