Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Cisse ប្រឈមនឹងការ ដាក់ទណ្ឌកម្មពី FA ដោយសារប្រើកែង នៅពេលអំឡុងប្រកួត

$
0
0

ក្រុងមែនឆេស្ទើ៖ កីឡាករខ្សែប្រយុទ្ធ លំដាប់លេខ១ របស់ក្លឹបសារិកាព្រៃ Newcastle United បានកំពុងប្រឈមនឹងការ ដាក់ពិន័យ ដោយសហព័ន្ធ កីឡាបាល់ទាត់អង់គ្លេស FA ជុំវិញបញ្ហា បានប្រើកែង ទៅលើកីឡាករខ្សែការពារ Seamus Coleman នាពេលអំឡុង ប្រកួតឈ្នះ Everton ៣-២ កាលពីរាត្រីអាទិត្យ ។

ជាមួយគ្នានោះដែរគ្រូបង្វឹក Everton លោក Roberton Martinez បានបញ្ជាក់ដែរថា Papiss Cisse សំណាងល្អខ្លាំង ណាស់ដែលមិនត្រូវ បានអាជ្ញាកណ្តាល ពិន័យកាតក្រហម និងបណ្តេញចេញពី ទីលាន ជាមួយនឹងជួយឲ្យ Newcastle ទទួលបាន៣ពិន្ទុ ក្នុងទឹកដី ប្រកបដោយភាព ចម្រូងចម្រាស់ ហើយក៏ជាបញ្ចប់ ភាពបរាជ័យចំពោះ ៤ប្រកួតចុងក្រោយ របស់សារិកាព្រៃ មិនដែលឈ្នះសោះ ។

លោក Martinez បានបន្ថែមថា “វាមិនអាចទទួលយកបាននោះទេ ដែលលោកអាជ្ញាកណ្តាល និងជំនួយការរបស់គាត់ មើលពុំឃើញ ក្នុងខណៈដែល កីឡាករទាំងពីរ បានកំពុងតែវាយគ្នា នៅលើទីលាន ថែមទាំងមិនបាន ពិន័យកាតក្រហម ទៀត ។ តើអ្នកនឹងមានអារម្មណ៍ យ៉ាងណាចំពោះកូនក្រុម របស់អ្នក ប្រសិនបើជួបរឿង បែបនេះនោះ?” ។

យ៉ាងណាមិញតាមរបាយការណ៍មួយ ដែលចេញដោយ FA តាមរយៈគេហទំព័រ BBC បានឲ្យដឹងថា តារាឆ្នើមជនជាតិ ប៊ែលហ្ស៊ិកវ័យ២៩ឆ្នាំ Cisse អាចប្រឈមទៅនឹងការ ព្យួរ៣ប្រកួត និងពិន័យជាប្រាក់ មួយចំនួនថែមទៀត ។

ឆ្លងកាត់១៩ប្រកួតមកនេះ Newcastle United បានកំពុងតែស្ថិតនៅលេខទី ១០បណ្តោះអាសន្ន ដោយរកបាន២៦ពិន្ទុ ពីការឈ្នះ៧ដង ស្មើ៥ដង និងចាញ់៧ដង ស្របពេលដែល គូប្រជែងយប់មិញ Swansea City កំពុងឈរនៅលេខ៩ មាន២៨ពិន្ទុស្មើនឹង Liverpool ពីការឆ្លងកាត់ធ្លាប់ ឈ្នះ៨ដង ស្មើ៤ដង និងចាញ់៧ដង ដែលសុទ្ធសឹងតែ ជាក្រុមមិនបាន លេងក្នុង Champions League ឬក្នុងក្របខណ្ឌ UEFA Europa League នារដូវកាលនេះ ដូចគ្នា ៕


Viewing all articles
Browse latest Browse all 4895

Trending Articles