ក្រុងឡុងដ៍៖ ក្រុមដែលកំពុង លេងធ្លាក់ជើងខ្លាំង ហង្សក្រហម Liverpool ហាក់បីជាឡើង ជើងបន្តិចវិញ ហើយតាមរយៈ បំបាក់ក្រុមភ្ញៀវ ហ្វូងក្ងាន Swansea City ៤-១ យប់មិញនេះ ដើម្បីបញ្ចប់សប្តាហ៍ទី១៩ នៅ Premier League រដូវកាលថ្មីឆ្នាំ ២០១៤-២០១៥នេះ ។
ក្រុមរងជើងឯកឆ្នាំទៅហង្សក្រហម បានកំពុងតែកសាង ទំនុកចិត្តឡើងវិញ ក្រោយពេលរង្គោះរង្គើមួយ រយៈរួចមកនៅទឹកដី Anfield ជាមួយនឹងការ ចាប់ផ្តើមរដូវកាល ដ៏ត្រដាបត្រដួស និងជ្រុះចេញពី Champions League ថ្មីៗពីការធ្វើបាន សម្រេចគ្រាប់ទី១ នៅនាទី៣៣ ដោយកីឡាករ Alberto Moreno មុនពេលមិត្តរួមក្រុម Martin Skrtel ធ្វើបានសម្រេច គ្រាប់ទី២ នៅនាទី៥១ ដោយ១នាទីបន្ធាប់ Gylfi Sigurdsson ជួយឲ្យ Swansea City បាន១គ្រាប់វិញដែរ នៅទឹកដី Anfield ។
តែយ៉ាងណាក៏ដោយ ក្រុមរបស់លោក Brendan Rodgers នៅបន្តដាក់សម្ភាធ ទៅក្រុមហ្វូងក្ងានដដែល និងរហូត រកបាន ២គ្រាប់បន្ថែមទៀត នៅនាទី៦១ ដោយ Adam Lallana និងការធ្វេសប្រហែស ចូលទីខ្លួនឯង ដោយខ្សែការពារ Jonjo Shelvey នៅនាទី ៦៩ រហូតដល់បញ្ចប់នៃការ ប្រកួតពេញម៉ោង Liverpool ៤ និង Swansea City ១ ។
ការទទួលបាន៣ពិន្ទុបន្ថែមទៀតនេះ បានធ្វើឲ្យក្រុម Liverpool រកបាន២៨ពិន្ទុ ឡើងទៅឈរ នៅលេខរៀងទី៨ បណ្តោះអាសន្ន ហើយជាការបង្ហាញ ភាពខ្លាំងមួយផងដែរ នៅក្នុងទឹកដី ដោយបានបំបាក់ក្រុម ដែលបានយកឈ្នះ Man Utd ២-១ នៅថ្ងៃ បើកឆាក Premier League ក្នុងរដូវកាលថ្មីនេះ បើទោះបីជាដំណើរ នៅវែងឆ្ងាយទៀត រហូតដល់១៩ប្រកួតទៀតក៏ដោយ មុនបញ្ចប់រដូវកាលថ្មីនេះទាំងស្រុងវិញ ៕
តារាងពិន្ទុបណ្តោះអាសន្នប្រចាំសប្តាហ៍ទី១៩