Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ចេញហើយ លទ្ធផលចាប់គូប្រកួតក្នុ្ងង Champions នៃវគ្គ១៦ក្រុមចុងក្រោយ (Video Inside)

$
0
0

ក្រុងនីយ៉ុង៖ លទ្ធផលនៃការចាប់គូប្រកួតក្នុងក្របខណ្ឌ បាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League នាម៉ោង ១៩ និង០០នាទី (ម៉ោងនៅកម្ពុជា) នៅទីក្រុងនីយ៉ុង ប្រទេសស្វីសបានបញ្ចប់ជាស្ថាពរហើយ ខណៈដែល ក្រុមខ្លាំងៗស៊ុតតែនៅបែកគ្នាទាំងអស់ ។

ប្រជុំជើងខ្លាំងទាំង៤មានដូចជា Chelsea, Bayern Munich, FC Barcelona និងក្រុមការពារតំណែងជើងឯក ស្តេច ស Real Madrid ស៊ុតតែរំពឹងស៊ីគូប្រជែងបានដូចគ្នាគ្មានអ្វីគួរឲ្យលំបាកច្រើនណាស់ណានោះទេ ស្របពេល ដែលក្រុមតោខៀវ Chelsea របស់អង់គ្លេសបានជួបសត្រូវចាស់ដែលជួបកាលពីឆ្នាំទៅនៅវគ្គ៨ក្រុមចុងក្រោយជើង ឯកមកពីបារាំង Paris Saint-Germain (PSG) ជាថ្មីទៀត ។

ជាមួយគ្នានោះដែរក្រុមរងជើងឯកឆ្នាំទៅ Atletico Madrid របស់អេស្ប៉ាញ ក៏មិនមានបញ្ហាអ្វីនោះដែរក្នុងការលម្លាក់ ក្រុមមកពីអាល្លឺម៉ង់ Bayer Leverkusen ហើយរំពឹងឆ្លងផុតវគ្គ១៦ក្រុមនេះផងដែរ ស្របពេលដែលគូដែលស៊ីសាច់ ហុតឈាមគ្នាបំផុតនោះគឺរវាងក្លឹបរបស់អ៊ីតាលីសេះបង្កង់ Juventus ប៉ះក្រុមជើងខ្លាំងមកពីអាល្លឺម៉ង់ Borussia Dortmund ដែលនឹងចាប់ផ្តើមជើងទី១នាពាក់កណ្តាលខែកុម្ភះ ឆ្នាំ២០១៥ខាងមុខតទៅហើយ ។

រីឯការចាប់គូប្រកួតក្នុងក្របខណ្ឌទី២ UEFA Europa League ក៏បានរកឃើញហើយដែរមានដូចតារាងខាង ក្រោមនេះ ខណៈដែលក្រុមការពារតំណែងជើងរបស់អេស្ប៉ាញ Sevilla ត្រូវតតាំងជាមួយនឹងក្រុមមកពីអាល្លឺម៉ង់ Borussia Mongchengladbach ដែលនឹងចាប់ផ្តើមជើងទី១នាថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៥តទៅហើយ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles