ក្រុងឡុងដ៍៖ អ្នកចាត់ចែងការទូទៅក្លឹបតោខៀវ Chelsea លោក Jose Mourinho បានថ្លែងប្រាប់គេហទំព័រ BBC យ៉ាងមោទនភាពថា “យើងនឹងមិនខ្លាច រអែងក្រុមណាមួយឡើយ ទោះចម្រាញ់សុទ្ធតែជា ក្រុមខ្លាំងឡើងមកដល់វគ្គ ១៦ក្រុមចុងក្រោយក្នុង Champions League ក៏ដោយ” ។
គ្រូបង្វឹកជនជាតិព័រទុយហ្គាល់បានបន្តថា “អ្វីដែលសំខាន់នោះ គឺយើងត្រូវពង្រឹងក្រុមយើងឲ្យបានល្អដើម្បីផ្តួលគូ ប្រជែង ។ កាលពីរដូវកាលមុន យើងវីសតែឡើងដល់វគ្គផ្តាច់ព្រ័ត្រ ទៅហើយ ក៏ប៉ុន្តែយើងភ្លាត់ស្នៀតពេលជួប ជាមួយនឹងក្រុមអេស្ប៉ាញ Atletico Madrid ដែលជាក្រុមយើងអាចស៊ីបាន តែយើងធ្វើមិនបានសម្រេចសោះគួរឲ្យស្តាយមែនទែន តែពេលនេះវិញយើងនឹងមិនដូចជាពេលមុនឡើយ” ។
យ៉ាងណាក៏ដោយតាមការសង្កេតសង្វាក់នៃការលេងជាក់ស្តែង Chelsea គឺពិតជាល្អមែនសម្រាប់ រដូវកាលឆ្នាំ ២០១៤-២០១៥នេះ ដោយទើបតែចាញ់១ប្រកួតប៉ុណ្ណោះនៅ Premier League ក្នុងចំណោម១៥ប្រកួតដែល បានឆ្លងកាត់ ហើយលេងមិនចាញ់សោះក្នុងវគ្គជម្រុះនៃ UEFA Champions League និងឈរនៅកំពូលតារាងប្រចាំពូល G ផងដែរ ដែលជាសញ្ញាបញ្ជាក់ថា ក្រុមតោខៀវមួយនេះអាចនឹងឆ្លង កាត់ចូលដល់វគ្គ៤ក្រុម ចុងក្រោយផងដែរក្នុងខណៈដែលក្រុម ខ្លាំងមានដូចជា Real Madrid, FC Barcelona, Bayern Munich និង Atletico Madrid សុទ្ធតែមិនអាចជួបគ្នាបាន ទេនៅវគ្គ១៦ក្រុម ខណៈដែលឈរនៅលេខ ១ក្នុងពូលនីមួយៗដូចគ្នានោះ ។
សូមរំលឹកដែរថា Chelsea បានឈ្នះពានធំ UEFA Champions League លើកទី១ប្រចាំក្លឹបកាលពីឆ្នាំ២០១២ បន្ទាប់ពីបានយកឈ្នះក្រុមម្ចាស់ផ្ទះ Bayern Munich ដោយបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រ និងបានជ្រុះចេញពី Champions ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើងក្រុម At.Madrid ដោយលទ្ធផល ៣-១ ក្នុងជើងទី២ ក្រោយ ពេលជើងទី១ទប់បានលទ្ធផលស្មើ ០-០ នៅអេស្ប៉ាញកាលពីរដូវកាលមុន ៕