Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

បងប្អូនត្រកូល ឡៅ២រូប ត្រៀមស្វាគមន៍ កីឡាករថៃ ចុងសប្ដាហ៍នេះ

$
0
0

ភ្នំពេញ៖ ច្បាស់ជាកក្រើក សង្រៀនមិនខាន ដោយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៤ខាងមុខ កីឡាករជើងខ្លាំង វ័យក្មេងកម្ពុជា ដែលជាបងប្អូន រួមទ្រនំជាគ្នាគឺកីឡាករ ឡៅ ស៊ីណាត និងកីឡាករ ឡៅ ចន្រ្ទា សិស្សគុនក្លឹប កងពលតូចឆ័ត្រ យោង៩១១ ត្រូវស្វាគមន៍ អ្នកលេងឆ្លងដែន មកពីប្រទេសថៃ២រូប នៅលើសង្វៀនបាយ័ន ស្ទឹងមានជ័យ ។

ប្រភពព័ត៌មានពីមន្ដ្រីផ្គូរផ្គង គូប្រកួតសង្វៀនបាយ័ន បានឲ្យដឹងថា គូឯកប្រចាំសង្វៀន បាយ័នស្ទឹងមានជ័យ ចុងសប្ដាហ៍ នេះនឹងធ្វើឲ្យទស្សនិកជន ជក់ចិត្តជាមិនខានឡើយ ដោយកីឡាករ ជើងខ្លាំងកម្ពុជា ឡៅ ស៊ីណាត និងកីឡាករ ឡៅ ចន្រ្ទា ត្រូវប្រកួតជាមួយ កីឡាករជើងខ្លាំង ថៃលក្ខណៈមិត្តភាព អន្ដរជាតិ ដើម្បីកំដរអារម្មណ៍ អ្នកគាំទ្រវិស័យកីឡា នៅទីនោះ ។

ឡៅ ស៊ីណេត នឹងត្រូវប្រកួត ជាមួយកីឡាករ Desel Lek Jinda ក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាម ។ ស៊ីណាត ជាកីឡាករវ័យក្មេងមួយរូប ដែលពោរពេញ ទៅដោយសមត្ថភាព ធ្វើឲ្យអ្នកស្នេហាវិស័យកីឡា ជាច្រើនចាប់អារម្មណ៍ នឹងថ្វីដៃរបស់គេ ជាពិសេសគឺការប្រើ កណ្ដាប់ដៃបានលឿន រហ័សតែម្ដង ។ ចំណែកដៃគូរបស់ ស៊ីណេត កីឡាករ Desel Lek Jinda នៅមិនទាន់ដឹង ពីកម្រិតវិជ្ជាគុន នៅឡើយទេ ប៉ុន្ដែបើតាមការបង្ហើប ឲ្យដឹងពីមន្ដ្រីរៀបចំ ការប្រកួត កីឡាករថៃរូបនេះ មិនធម្មតាឡើយ ។

រីឯកីឡាករ ឡៅ ចន្ទ្រា ត្រូវជាសិស្សប្អូនកីឡាករ ឡៅ ស៊ីណាត វិញត្រូវប្រកួត ជាមួយកីឡាករ វ័យក្មេងថៃ Jack Nondengyim ។ ចន្ទ្រា ក៏មិនណយដែរ ព្រោះគេធ្លាប់ធ្វើឲ្យសង្វៀន កក្រើកមិនតិចនោះទេ ប៉ុន្ដែសម្រាប់ការប្រកួតចុង សប្ដាហ៍នេះមិនដឹងជា ចន្ទ្រា អាចទៅជាមួយ Jack ឬក៏យ៉ាងណានោះទេព្រោះ Jack មានសាច់ស្នៀតប្រកួតល្អ ហើយមានជំហរល្អទៀតផង ។ ចាំមើលតើកីឡាករកម្ពុជា ឬកីឡាករថៃ នឹងដណ្ដើមបានជ័យជំនះ ក្នុងជំនួបមិត្តភាពអន្ដរជាតិ ចុងសប្ដាហ៍នេះ ?

កីទ្បាករ ទ្បៅ ចន្ទ្រា (ឆ្វេង) ប្អូនបង្កើតរបស់កីទ្បាករ ទ្បៅ ស៊ីណាត (ស្តាំ)


Viewing all articles
Browse latest Browse all 4895

Trending Articles