ក្រុងមែនឆេស្ទើ៖ ក្រុមបិសាចក្រហម Manchester United កាន់តែរឹងមាំក្នុងតំណែង Top 4 នៃតារាង Premier League ប្រចាំសប្តាហ៍ទី១៤ បន្ទាប់ពីបានយកឈ្នះក្រុមភ្ញៀវ Stoke City ២-១ យប់មិញនេះបន្ថែមទៀតនៅទឹកដី Old Trafford ។
៤ប្រកួតរបស់ម្ចាស់ជើងឯកពាន Premier League ឆ្នាំ២០១៣មួយនេះលេងមិនដែលចាស់បូករួមទាំងស្មើផងដែរទោះ ស្ថិតក្នុងទឹកដី និងក្រៅទឹកដីក្តី ។ ក្នុងជំនួបដ៏សំខាន់យប់មិញនេះទៀតកីឡាករខ្សែបម្រើជនជាតិប៊ែលហ្ស៊ិក Mauounane Fellaini បានតែតគ្រាប់នាំមុខឲ្យ Man Utd នៅនាទី២១ មុនពេលរបូត១គ្រាប់វិញនៅនាទី៣៩ធ្វើបាន សម្រេចដោយកីឡាករ Steven Nzonzi ស៊ុតមួយជើងពីចម្ងាយនៅក្រៅតំបន់គ្រោះថ្នាក់ចូលទីយ៉ាងស្អាត ។
តែយ៉ាងណាក៏ដោយបិសាចក្រហមនៅតែបន្តដាក់សម្ពាធទៅលើក្រុមភ្ញៀវ Stoke ដដែលជាមួយនឹងការរកបាន៣ពិន្ទុ ដោយលំបាកបន្តិចមែនជាមួយនឹងលទ្ធផល ២-១ ដោយគ្រាប់ទី២កើតឡើងនៅនាទី៥៩ពីការធ្វើបានសម្រេចដោយ មិត្តរួមក្រុម Juan Mata ដែលបន្តឈរនៅលេខរៀងទី៤ជាប់ ហើយក៏បន្តប្រវត្តិលេងមិនចាញ់ Stoke City ក្នុងទឹកដី ផងដែររហូតមកទល់នឹងពេលនេះ ។
Man Utd បានកំពុងតែប្រកួតប្រជែងយកកៅអីលេងក្នុង Champions League ត្រឡប់មកវិញដែលលោក David Moyes បានធ្វើឲ្យបាត់បង់កាលពីរដូវកាលមុនតាមរយៈតំណែងក្នុង Top 4 ក្រោយពីបិទរដូវកាលឆ្នាំ២០១៤-២០១៥ នេះ ។ ការចាប់ផ្តើម៥ប្រកួតដំបូងបិសាចក្រហមលេងរាងអន់បន្តិចមែន ក៏ប៉ុន្តែក្រុមមួយនេះហាក់ដូចឡើងជើងវិញ ហើយ និងបានផ្តួលក្រុមខ្លាំងជាបន្តបន្ទាប់មានដូច Everton និង Arsenal ជាដើម ៕
លទ្ធផល និងតារាងពិន្ទុបណ្តោះអាសន្នប្រចាំសប្តាហ៍ទី១៤