ក្រុងឡុងដ៍៖ ទីបំផុតក្រុមកាំភ្លើងធំ Arsenal សងសឹក ក្រុមភ្ញៀវមកពីអាល្លឺម៉ង់បានសម្រេចមែនតាមរយៈស៊ី ២-០ យប់ មិញនេះក្នុង Champions League ស្របពេលដែល កីឡាករខ្សែប្រយុទ្ធលំដាប់លេខ២ពិភពលោក Cristiano Ronaldo ជួយឲ្យ Real Madrid បន្តឈ្នះ Basel ១-០ ទៀត ។
ការចាប់ផ្តើមលេងបាន២នាទីដំបូង ខ្សែប្រយុទ្ធដែលជាសះស្បើយពីរបួស Yaya Sanogo បានជួយឲ្យក្រុម កាំភ្លើងធំនាំ មុខ១គ្រាប់មុន មុនពេលដែលមិត្តរួមក្រុមខ្សែប្រយុទ្ធចំណូលថ្មី Alexis Sanchez រកបានគ្រាប់ទី២នៅនាទី៥៧ដែលជា គ្រាប់បាល់ដ៏កក់ក្តៅបំផុតសម្រាប់ក្រុមរបស់លោកគ្រូបង្វឹកជនជាតិបារាំង Arsene Wenger ទទួលបាន៣ពិន្ទុឈ្នះកៅ អីមួយទៅវគ្គ១៦ក្រុមចុងក្រោយដូច Borussia Dortmund ដែរនោះដោយបានរុញច្រាន Anderlecht របស់ប៊ែលឡារុស និងក្រុម Galatasaray ហាលអាវត្រឡប់ ទៅផ្ទះទោះនៅសល់១ប្រកួតទៀតដូចគ្នាក៏ដោយពីក្នុងពូល D ។
លទ្ធផល ២-០ មានន័យថា Arsenal បានធ្វើការសងសឹក Dortmund បានវិញហើយនៅកីឡដ្ឋាន Emirate ក្នុងជើង ទី២នេះ បន្ទាប់ពីជើងទី១បានបរាជ័យដោយលទ្ធផល ២-០ ដូច្នេះដែរនេះនៅទឹកដីរបស់អាល្លឺម៉ង់ ហើយបន្តប្រវត្តិលេង មិនជ្រុះក្នុងពូលទៀតដែរក្នុងរយៈពេល៥សម័យកាលចុងក្រោយនេះ បើទោះបីជាក្រុម មួយនេះឆ្លងមិនផុត៨ក្រុមចុង ក្រោយស្ទើរតែគ្រប់សម័យកាល និងមិនធ្លាប់ឈ្នះពាន Champions League នេះក៏ដោយ ។
ងាកមកមើលក្រុមការពារតំណែងជើងឯកស្តេចស Real Maddrid វិញខ្លាំងទាំងក្នុង La Liga BBVA និង Champions League ដោយមិនចាញ់ និងស្មើសោះ ពោលគឺឈ្នះរហូតឆ្លងកាត់៥ប្រកួត ប្រចាំពូល B និងបានឈ្នះកៅអីឆ្លងទៅវគ្គ ១៦ក្រុមតាំងតែពីមុនគេទៀតផង ។ Ronaldo បានពែនជើងឆ្វេងបញ្ចូលទី សម្រេច១គ្រាប់នៅនាទី៣៥ មុនពេលតង់ទី២មិន មានការស៊ុតបញ្ចូលទីគ្នាបន្ថែមទៀតនោះ ។ រដូវកាលថ្មីឆ្នាំ២០១៤-២០១៥នេះ Real Madrid លេងបានពេញជើងល្អណាស់បន្ទាប់ពីទិញកីឡាករ ខ្សែបម្រើវ័យក្មេង Toni Kroos និង James Rodriguez និងក៏ជាក្រុមតែមួយគត់លេងមិនទាន់ចាញ់ និងម្តងណាទេក្នុង Champions League ហើយ ក៏រំពឹងថាការពារនេះបានសម្រេចផងដែរ ៕
លទ្ធផល៨ប្រកួតយប់មិញក្នុង Champions សប្តាហ៍ទី៥