Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

FIFA ពោរពេញទៅដោយ រឿងអាស្រូវ យ៉ាងច្រើន ក្នុងរយៈពេល៤ឆ្នាំ ចុងក្រោយនេះ

$
0
0

វីស៖ ឆ្លងកាត់ការស៊ើបអង្កេតមួយ ដែលប្រើពេលអស់២ឆ្នាំ របស់លោកមេធាវីអាម៉េរិក Michael Garcia បានរកឃើញ ថា អង្គភាពគ្រប់គ្រង បាល់ទាត់ពិភពលោក FIFA ពោរពេញទៅដោយរឿងអាស្រូវ យ៉ាងពេញបន្ទុកមាន ដូចខាងក្រោម នេះតាមរយៈ គេហទំព័រ BBC របស់អង់គ្លេស៖

(02 ធ្នូ 2010) ៖ ប្រទេសរុស្ស៊ី និងកាតាបានឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup 2018 និង 2022 ។

(០៤ តុលា 2013)៖ FIFA បានប្រជុំជ្រើសរើសរកកាលបរិច្ឆេទប្រកួត World Cup 2022 នៅកាតា ។

(01 មិថុនា 2014)៖ សារព័ត៌មាន Sunday Time បានចុះផ្សាយអត្តបទមួយពាក់ព័ន្ធ និងអតីតអនុប្រធាន FIFA ជន ជាតិកាតាលោក Mohamed bin Hammam ថាបានប្រើប្រាស់លុយ ប្រមាណ ៣លានផោនក្នុងការទិញទឹកចិត្តមន្រ្តី FIFA មួយចំនួនក្នុងការជួយបោះឆ្នោតគាំទ្រកាតាឲ្យធ្វើម្ចាស់ផ្ទះ World Cup 2022 ។

(05 សីហា 2014)៖ របាយការណ៍ស៊ើបអង្កេតក្នុងដំណើរ បោះឆ្នោតធ្វើម្ចាស់ផ្ទះ របស់លោក Michael Garcia ត្រូវបាន ដាក់ស្នើឲ្យ FIFA ត្រួតពិនិត្យ ។

(13 វិច្ឆិកា 2014)៖ FIFA បានធ្វើការសង្ខេប និង ចុះជាសាធារណៈថាពិតជាមានអំពើពុករលួយបានកើតឡើងមែនក្នុងអំឡុងបោះឆ្នោតធ្វើម្ចាស់ផ្ទះ World Cup 2018 និង 2022 ។

(13 វិច្ឆិកា 2014)៖ លោកមេធាវី Garcia បានត្អូញត្អែរថា របាយការណ៍ស៊ើបអង្កេត របស់លោកត្រូវ បានគេសង្ខេប ដោយមិនពេញលេញ និងកាឡៃពីការ ពិតជាច្រើនចំណុច ។

(20 វិច្ឆិកា 2014)៖ លោក Garcia និងប្រធានក្រុម ប្រឹក្សាវិន័យរបស់ FIFA លោក Hans-Joachim Eckert បានឯក ភាពគ្នាចុះផ្សាយរបាយការណ៍ ស៊ើបអង្កេតពេញជា សាធារណៈ ព្រមទាំងពិនិត្យឡើងវិញ នៃដំណើរការបោះឆ្នោតទាំងពីរសម័យកាល ក្រោយពីមានការស្នើសុំពីលោក Domenico Scala ប្រធានគណៈកម្មាធិការប្រតិបត្តិ FIFA ។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ ពេលនេះប្រធាន FIFA លោក Sepp Blatter បានធ្វើការជំទាស់មិនឲ្យចុះផ្សាយ របាយការណ៍ជា សាធារណៈនោះទេដែល លោកបានលើកឡើងថា វាល្មើសនឹងច្បាប់របស់ FIFA និងច្បាប់របស់ប្រទេស ស្វីសផងដែរ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles