Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Real Madrid ប៉ះ Basel ខណៈ Arsenal ត្រៀមសងសឹក Dortmund យប់នេះ

$
0
0

ក្រុងឡុងដ៍៖ ក្រុមការពារតំណែង ជើងឯកស្តេចស Real Madrid ជួបប្រកួតបង្រ្គប់កិច្ច ទល់នឹងក្រុមម្ចាស់ផ្ទះ Basel របស់ស្វីស យប់នេះក្នុង Champions League ស្របពេលដែល ក្រុមកាំភ្លើងធំ Arsenal ត្រៀមសងសឹក ក្រុមអាល្លឺម៉ង់ Borussia Dortmund ក្រោយចាញ់ ២-០ កាលពីជើងទី១ ។

ក្រុមរបស់លោក Carlo Ancelotti បានឈ្នះកៅអី ឡើងទៅវគ្គ ១៦ក្រុម ដោយស្វ័យប្រវត្តិ ហើយចេញពីពូល B ដោយ បានឆ្លងកាត់ ៤ប្រកួត ឈ្នះរហូតមិនដែលចាញ់ និងស្មើឡើយរកបាន ១២ពិន្ទុពេញ ហើយការជួបជាមួយនឹង Basel យប់ នេះចាញ់ឬឈ្នះ ក៏គ្មានបញ្ហាអ្វីនោះដែរ ដែលកាលពីជើងទី១ Real Madrid បានបំបាក់ រហូតដល់ទៅ ៥-១ ម្តងហើយ នោះនៅកីឡដ្ឋាន Santiago Bernabeu តែ Real បានយកឈ្នះ Liverpool ត្រឹមតែ ១-០ ប៉ុណ្ណោះ ក្នុងទឹកដីជើងទី២ ទៅវិញ ។

Real Madrid បានយកកៅអី មួយរួចរាល់ហើយ និងនៅសល់១ទៀត សម្រាប់ ៣ក្រុមមាន Liverpool, Basel និង PFC Ludogorets Razgrad ធ្វើការប្រជែងគ្នា ក្នុងខណៈដែល នៅសល់ ២ប្រកួតទៀត ក្នុងវគ្គជម្រុះ ៣២ក្រុម នៃព្រឹត្តិការណ៍ ពានរង្វាន់ធំ UEFA Champions League រដូវកាលឆ្នាំ ២០១៤-២០១៥ ។ លេងម៉ោង ០២ និង ៤៥នាទីរំលងអធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) ក្រុមស្តេចស ពេញជើងល្អណាស់ មិនមានកីឡាករណាមួយ មានបញ្ហារបួសនោះ ឡើយហើយកីឡាករ Iker Casillas, Ronaldo, Sergio Ramos, Marcelo, Toni Kroos, Karim Benzema, Isco, Gareth Bale និង James Rodriguez នៅតែជាកីឡាករសំខាន់ ក្នុងជម្រើស ១១នាក់ដំបូង ដដែល ។

តែបើក្រឡេកមកមើលក្រុមកាំភ្លើងធំ Arsenal ដែលទើបតែជ្រុះបាត់៣ពិន្ទុក្នុងទឹកដី Emirate Stadium ក្រោមថ្វីជើង របស់ក្រុមភ្ញៀវ បិសាចក្រហម Manchester United ដោយលទ្ធផល ២-១ ក្នុង Premier League កាលពីរាត្រីថ្ងៃសៅរ៍ នោះនឹងក្លាយជាបន្ទុកបន្ថែមទៀតពេលជួបក្រុមខ្លាំងមកពីអាល្លឺម៉ង់ Borussia Dortmund ដោយស្ថិតក្នុងជំនួប សងសឹកផងដែរ ក្រោយចាញ់ ២-០ កាលពីជើងទី១នោះ ។ ក្រុមកាំភ្លើងធំ អាចយកឈ្នះ ក្រុមរបស់លោក Jurgen Klopp យប់នេះត្បិតអី Dortmund គ្រាន់តែលេងបង្រ្គប់កិច្ចប៉ុណ្ណោះ និងទុកឱកាសឲ្យ Arsenal រកពិន្ទុឡើងទៅវគ្គ ១៦ក្រុមដូច គ្នា ស្របពេលដែលក្លឹប Anderlecht របស់ប៊ែលឡារុស និង Galatasaray របស់តួគីត្រូវហាលអាវ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles