បណ្ដាញទំនាក់ទំនងសង្គម Facebook បានប្រកាសដាក់ឲ្យ ប្រើប្រាស់នូវសេវាកម្មថ្មី សម្រាប់កាត់បន្ថយគ្រោះថ្នាក់ ដែលបង្កឡើងដោយ គ្រោះធម្មជាតិ និងគ្រោះថ្នាក់សាធារណៈ។
សេវាកម្មថ្មីរបស់ Facebook នេះមានឈ្មោះថា “Safety Check” សម្រាប់អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ទាំងអស់ប្រាប់ពីដំណឹងនៃ គ្រោះធម្មជាតិដល់មិត្តភ័ក្តិ ឬក្រុមគ្រួសារឲ្យដឹងតាមរយៈ Facebook ក្នុងនោះក៏អាចប្រាប់ឲ្យ ដឹងពីវិបត្តិសាធារណៈផងដែរ។
ក្រុមហ៊ុន Facebook បានបញ្ជាក់ឲ្យដឹងថា ការបង្កើតសេវាកម្មមួយនេះឡើង គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដែលបង្កឡើងដោយគ្រោះធម្មជាតិ ហើយ Facebook បានពិភាក្សា និងសិក្សាទៅលើសេវាកម្មមួយនេះ ជាមួយនឹងបច្ចេកវិទ្យាជប៉ុនកាលពីឆ្នាំ២០១១។
អ្នកប្រើប្រាស់អាចប្រាប់ពី តំបន់ដែលកើតមាន គ្រោះធម្មជាតិដល់មិត្តភ័ក្តិនៅក្នុង Facebook ដោយបញ្ជាក់ពីទីតាំង និងព័ត៌មានលម្អិតផ្សេងៗបាន៕