ក្រុងញូវយ៉ក៖ កម្មវិធីជជែកកម្សាន្ត តាមអនឡាញ (Online) ដែលមានប្រជាប្រិយភាព និងជាកម្មសិទ្ធិ របស់ក្រុមហ៊ុន Microsoft នោះគឺ Skype បានប្រកាសដល់ បណ្តាប្រិយមិត្ត របស់ខ្លួនថា អ្នកទាំងអស់គ្នាអាចផ្ញើសារជា Video បានដោយមានរយៈពេល៤២នាទី "ដោយភ្ជាប់ចន្លោះពេលនៃការសន្ទនាគ្នា"។
យោងតាមគេហទំព័រព័ត៌មានទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤ថា បណ្តាស្មាតហ្វូន អាចប្រើប្រាស់កម្មវិធីថ្មី ដែលហៅថា Skype Qik ដែលអាចឲ្យអ្នកប្រើប្រាស់បង្កើត និងផ្ញើសារជា Video បានរហូតដល់ទៅ៤២នាទី។ នេះជាកម្មវិធីថ្មីមួយ ដែលក្រុមហ៊ុន Microsoft បានបង្កើតឡើងក្នុងគោលបំណងបង្កើនការផ្ញើសារចល័តនៅលើលំហបានកាន់តែរហ័ស ។
សម្រាប់អ្នកប្រើ Twitter មានកម្មវិធីមួយឈ្មោះថា Vine ដែលអាចផ្ញើសារបែបនេះបាន រយៈពេល៦នាទី និងសារមួយបែបទៀតតាមរយៈ Snapchat។ សម្រាប់កម្មវិធី Qik សារអាចរលុបវិញក្នុងរយៈពេល២សប្តាហ៍ ខណៈដែលកម្មវិធី Snapchat បានបង្ហាញឡើង ។
លោក Dan Chastney និង Piero Sierra អ្នកទទួលបន្ទុកនៅប្លុកនៃកម្មវិធីនេះរបស់ Microsoft បានលើកឡើងថា "Skype Qik បង្កើតបានជាការសន្ទនាតាមរយៈវីដេអូ បានកាន់តែច្រើន ហើយបង្កភាពសប្បាយរីករាយ ដោយអ្នកមិនចាំបាច់រង់ចាំការហៅចូលបន្ទាប់ ដើម្បីភ្ជាប់ទៅកាន់មនុស្សដែលអ្នកចូលចិត្តឡើយ" ៕