Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អាថ៌កំបាំងដែលស្ដេចប្រដាល់ថៃ Buakaw ដើរចេញពីសង្វៀន K-1 World Max Final

$
0
0

ក្រុងបាងកក៖ កន្លងទៅថ្មីៗនេះ មានមហាជនជាតិ នឹងអន្ដរជាតិជាច្រើន ជាពិសេសគឺ ប្រជាពលរដ្ឋថៃទាំងមូល បានកើតការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលទទួលបាន ព័ត៌មានថា ស្ដេចប្រដាល់មួយថៃ Buakaw Bancharmek បានដើរចេញពីសង្វៀនប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ K-1 World MAX Finals ប្រភេទទម្ងន់ ៧០គីឡូក្រាម កាលពីចុងសប្ដាហ៍មុន ជាមួយកីឡាអាល្លឺម៉ង់ Enriko Kehl ។

ប៉ុន្ដែបន្ទាប់ពីមានរឿងហេតុបែបនេះកើតឡើងនោះ កាលពីថ្ងៃទី១៤ ខែតុលា គណៈកម្មការកីឡាប្រដាល់មួយថៃ ក៏ដូចជាសហព័ន្ធផងដែរ បានរៀបចំសន្នីសីទសារព័ត៌មានមួយ ដើម្បីឲ្យសាម៉ីខ្លួន គឺកីឡាករ Buakaw ធ្វើការបកស្រាយ ជុំវិញបញ្ហា នៃការដើរចេញពីសង្វៀន ប្រកួតទៅកាន់អ្នកគាំទ្រ វិស័យកីឡាក្នុងស្រុក និងអ្នកគាំទ្រអន្ដរជាតិបានដឹង ។

នៅក្នុងសន្និសីទ ដែលមានអ្នកសារព័ត៌មានទាំងជាតិ និងអន្ដរជាតិជាច្រើននាក់ ចូលរួមនោះ Buakaw បានថ្លែងឲ្យដឹងថា ការសម្រេចចិត្តភា្លមៗ ដើរពីសង្វៀនប្រដាល់នោះ គឺដោយសារតែអាជ្ញាកណ្ដាល និងចៅក្រមផ្ដល់ពិន្ទុ ឲ្យខ្លួនមានភាពអយុត្តិធម៌ ។ Buakaw បានបន្ដថា “ក្នុងការប្រកួត ៣ទឹកពេញ ខ្ញុំដឹងខ្លួនឯងយ៉ាងច្បាស់ថា ខ្ញុំឈ្នះហើយ ប៉ុន្ដែលទ្ធផលចៅក្រម ចេញមកបែរជាបាន ត្រឹមស្មើគ្នាទៅវិញ ដូច្នេះខ្ញុំមិនអាចបន្ដការប្រកួត នៅទឹក៤ ដែលជាទឹកបន្ថែមនោះទេ ព្រោះវាអយុត្ដិធម៌ពេកហើយ” ។

កីឡាករជើងខ្លាំងប្រចាំប្រទេសថៃខាងលើ បានសង្កត់ធ្ងន់ថា "ខ្ញុំសម្រេចចិត្ដភ្លាមៗពេលនោះ គឺខ្ញុំចង់ការពារកេរ្ដិ៍ឈ្មោះ ក្បាច់ប្រដាល់មួយថៃ (Mauy Thia) ។ ចាប់តាំងពីពេល ដែលខ្ញុំរៀនចេះក្បាច់គុនមួយ ថៃតាំងពីតូចមក រាល់ការប្រកួត ខ្ញុំមានឆន្ទៈខ្ពស់ណាស់ សម្រាប់កិត្តិយសផ្ទាល់ខ្លួន ក៏ដូចជាកិត្តិយសជាតិខ្ញុំ ដោយខ្ញុំតែងតែប្រកួតអស់ៗ ពីសមត្ថភាពតែម្ដង" ។

Buakaw បានបញ្ជាក់ទៀតថា “មានមនុស្សមួយចំនួន ប្រហែលជាយល់ច្រឡំ នឹងការចាកចេញរបស់ខ្ញុំ ប៉ុន្ដែខ្ញុំសូមប្រាប់ថា ខ្ញុំមានគោលការណ៍ច្បាស់លាស់ ក្នុងការប្រកួត ទោះបីជាលទ្ធផលជាក់ស្ដែង យ៉ាងណាក៏ដោយ ប៉ុន្ដែសំខាន់បំផុតនោះ ឲ្យតែមានភាពយុត្តិធម៌ ហើយខ្ញុំក៏បាន ត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកួតជាមួយ កីឡាអាល្លឺម៉ង់ Kehl  សាជាថ្មីផងដែរ" ។

សូមរំឭកថា កីឡាករ Buakaw បានដើរចេញពីសង្វៀនប្រកួត កាលពីថ្ងៃទី១១ ខែតុលាកន្លងទៅនេះ នៅក្នុងជំនួប វគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ K-1 World MAX Finals ជាមួយកីឡាករ Enriko Kehl មកពីប្រទេសអាល្លឺម៉ង ប៉ុន្ដែជាលទ្ធផល ចៅក្រមបានសម្រេច ឲ្យពួកគេស្មើគ្នា ហើយបាន សម្រេចបន្ថែម១ទឹកចុងក្រោយ ដើម្បីកាត់សេចក្ដី ប៉ុន្ដែ Buakaw មិនបាននៅប្រកួតបន្ដនោះទេ ពោលគឺគេបានចាកចេញភ្លាមៗ ក្រោមការ ប្រកាសលទ្ធផលរួច ៕


Viewing all articles
Browse latest Browse all 4895

Trending Articles