Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អ៊ុង វិរៈ, ហ៊ឹម សេរី និងពុទ្ធ ឆាយរិទ្ធី ណាត់សាកកណ្តាប់ដៃ នឹងថៃ ចុងសប្តាហ៍នេះ

$
0
0

ភ្នំពេញ៖ កីឡាករកម្ពុជាលេចធ្លោ៣រូបបាន ត្រៀមខ្លួន ស្វាគមន៍ អ្នកប្រដាល់ឆ្លងដែន មកពីប្រទេសថៃ៣រូប ដើម្បីតស៊ូនៅ លើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ (Sea TV) នាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ ។

អ្នកប្រដាល់កីឡាករ ហ៊ឹម សេរី ក្លឹបតាព្រហ្មមានជ័យបង្រ្កាបគ្រឿងញៀនប្រកួតជាមួយកីឡាករថៃ Moohin ក្នុងប្រភេទ ទម្ងន់៥១គ.ក្រ ខណៈដែលអ្នកប្រដាល់ជើងចាស់ អ៊ុង វិរៈ មកពីក្លឹបកងទ័ពឆ័ត្រយោង៩១១ ជួបជាមួយកីឡាករថៃ Kongkiat ក្នុងប្រភេទទម្ងន់៦៩គ.ក្រ និងអ្នកប្រដាល់ ពុទ្ធ ឆាយរិទ្ធី ក្លឹបពុទ្ធសេរីវង្ស កីឡាជួបប្រកួតជាមួយកីឡាករថៃ Singhdam ក្នុងប្រភេទទម្ងន់៦២គ.ក្រ ។

ហ៊ឹម សេរី ជាអ្នកប្រដាល់គ្រប់កលល្បិច ហើយសមត្ថភាពកណ្ដាប់ដៃរបស់គេវាយចេញរហ័សណាស់ ហើយជង្គង់ ហ៊ឹម សេរី ក៏មានផ្លែល្អដែរ ។ នេះជាការប្រកួតមួយ ដែលរៀបចំរបស់ប៉ុស្តិ៍ SeaTV យកកីឡាករទម្ងន់ទាប៥១គីឡូក្រាម ប៉ុន្តែ មានសមត្ថភាពខ្ពស់អាចនឹង ទាក់ទាញជាងទម្ងន់ធ្ងន់ធំៗមក ហើយក៏ជាឱកាសផ្តល់ដល់អ្នកប្រដាល់វ័យក្មេង របស់ កម្ពុជាបានស្គាល់ប្រកួតលក្ខណៈមិត្តភាពអន្តរជាតិទៀតផង ។

អ៊ុង វិរៈ ជាអ្នកប្រដាល់ដែលមានអំណោយផលទាំងកម្ពស់ និងកាយសម្បទាយ៉ាងរឹងមាំនោះបានក្លាយ ជាកីឡាករ ជើង ខ្លាំងស្ទើរតែរកដៃគូ ប្រកួតលែងចង់បានទៅហើយ បើប្រៀបធៀបកម្លាំង អ៊ុង វិរៈ ជាមួយនឹងកីឡាករថៃ ភាគរយដែល អ៊ុង វិរៈ អាចយកឈ្នះភាគ ច្រើនបំផុតណាស់ដោយ អ៊ុង វិរៈ  វាយសម្រុកទៅលើសត្រូវច្រើន ដោយប្រើស្នៀតធាក់ទប់ និង ថយក្រោយបញ្ចៀស ការវាយសម្រុកពីសំណាក់ Kongkiat ។

ពុទ្ធ ឆាយរិទ្ធី អាចប្រើស្នៀតពិសេសអ្វីមួយនោះលុះត្រាតែ Singhdam អាចមានប្រៀបទាំងបច្ចេកទេស កម្ពស់ និង កាយសម្បទាល្អទើបអាចទៅរួច ។ ប៉ុន្ដែបើកាយសម្បទា ប្រហាក់ប្រហែល គ្នាជាមួយ ពុទ្ធ ឆាយរិទ្ធី ទេនោះអ្នកប្រដាល់ បារាំងរូបនេះក៏អាចប្រឈម នឹងការបរាជ័យច្រើន ដោយសារកណ្ដាប់ ដៃ ពុទ្ធ ឆាយរិទ្ធីឬក៏អាចនិយាយបានថា ស៊ូទ្រាំ មិនដល់ទឹកទី៥ ក៏ថាបានដែរ ពីព្រោះកណ្ដាប់ដៃ ពុទ្ធ ឆាយរិទ្ធី ធ្ងន់ជាង ។

ព្រឹត្តិការណ៍ជម្រុះដណ្ដើមខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់៥៧គីឡូក្រាមជុំទី២លើសង្វៀន SEA-TV នោះ ឃីម បូរ៉ា ក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យត្រូវជួប ជាមួយ ជ័យ វណ្ណៈ ក្លឹបឃ្លាំងមឿងកីឡា ហើយមួយគូទៀត សួង សុវណ្ណថា ក្លឹបក្រសួងការពារជាតិ ត្រូវជួបជាមួយឆាំ រ៉ែម ក្លឹបព្រះខ័នរាជ ៕

កីឡាករ អ៊ុង វិរៈ  Vs កីឡាករ Kongkiat

កីឡាករ ពុទ្ធ ឆាយរិទ្ធី  Vs កីឡាករ Singhdam

កីឡាករ Moohin Vs កីឡាករ ហ៊ឹម សេរី


Viewing all articles
Browse latest Browse all 4895

Trending Articles