ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធកីឡា ទ្រីយ៉ាត្លុង កម្ពុជា លោក ងិន សុខបញ្ញា បានដឹកនាំសមាជិកក្រុមរបស់ខ្លួនមួយ ចំនួនទៅត្រាំពិស ឯតំបន់រមនីយដ្ឋានមាត់់ សមុទ្រខេត្តកែប ដើម្បីផ្សាំពួកគេទៅនឹង ស្ថានភាពនៅទីនោះដោយសារកីឡា ប្រភេទនេះវាទាមទារ នូវលក្ខណ:ពិសេសជាង ប្រភេទកីឡាដទៃទៀត ។
លោក ងិន សុខបញ្ញា បានប្រាប់ថា តំបន់មាត់សមុទ្រខេត្តកែប មានស្ថានភាពសមប្រ កបល្អជាងទីតាំងផ្សេងទៀត ព្រោះ វាមានទីទួល មានទឹកសមុទ្រដែលហែលបាន មានទីទំនាបសម្រាប់បម្រើការ រត់ឬប្រណាំងកង់បាន ពិសេសជាកន្លែងពុំ សូវមានសកម្មភាពចរាចរណ៍ មមាញឹកដែលជាការងាយស្រួល ក្នុងហ្វឹកហាត់ និងម្យ៉ាងទៀតក្នុងព្រឹត្តិការណ៍ប្រកួតជា អន្តរជាតិនានា ក៏ដូចជាការប្រកួត ជើងឯកផ្សេងៗក៏តម្រូវឲ្យមានទីតាំងបែបនេះដែរ ។
លោកបានបន្តថា ដោយពិនិត្យឃើញពីលក្ខណៈ ពិសេសបែបនេះទើបថ្នាក់ដឹកនាំ សហព័ន្ធដូចជា លោក ខៀវ កាញារឹទ្ធ ប្រធានកិត្តិយសសហព័ន្ធ និងលោកឧកញ៉ា គង់ ឬទ្ធីជព្វ ប្រធានសហព័ន្ធក៏បានសម្រេច ឲ្យមានការហ្វឹកហាត់់ នៅទីនោះ តែម្តង ។ ការហ្វឹកហាត់នេះ ក៏ស្ថិតក្នុងន័យស្វែងរកឧត្តមភាព ថ្មីមួយទៀតសម្រាប់ប្រជាប្រិយភាព របស់កីឡា នេះនៅ កម្ពុជាក៏ដូចជាសម្រាប់ ការចូលរួមប្រកួតជាអន្តរជាតិ ផ្សេងទៀតផងដែរ ពោលគឹជាការប្រុងជើងការខ្ពស់មួយ សម្រាប់ ឆ្ពោះទៅកាន់ការប្រកួតកីឡា ទ្រីយ៉ាត្លុងនៅប្រទេសសិង្ហបូរី នៃព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី២៨ ដែលជាគម្រោងធំ របស់សហព័ន្ធ ។
បើទោះបីកម្មវិធីនៃការហ្វឹកហាត់ដែលធ្លាប់ធ្វើឡើងនៅភ្នំពេញ ជាប្រចាំក៏ពិតមែនតែ ពេលនេះសហព័ន្ធបានងាកមក បន្ថែមការហ្វឹកហាត់ នៅរមណីយដ្ឋានមាត់សមុទ្រខេត្តកែប ក្នុងរយៈពេល៣យប់ និង៤ថ្ងៃ ។ បើទោះបីជាវាមានរយ: ពេលខ្លីក៏ពិតមែន ប៉ុន្តែវាជាឆ្លុះបញ្ចាំងឲ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ពី សំណាក់មន្រ្តីសហព័ន្ធក៏ដូចជាដៃគូពាក់ព័ន្ធ របស់វិស័យឯកជនមិនបាន ព្រងើយកន្តើយក្នុងការជួយទំនុកបម្រុង ដល់សហព័ន្ធមួយនេះឡើយ ។
ជាមួយគ្នានោះផងដែរគេនៅចាំថាកាលពីពេលថ្មីៗ នេះសហព័ន្ធបានទទួល ការឧបត្ថម្ភគាំទ្រពីដៃគូពាណិជ្ជកម្មមួយ ចំនួនដូចជា បណ្ណាគារសន្តិភាព (PBC) ក្រុមហ៊ុនស្រាបៀរ Tiger ក្រុមភេសជ្ជ:កម្ពុជា (កូកាកូឡា) សម្រាប់បម្រើដល់ ការហ្វឹកហាត់ រហូតដល់ការប្រកួត កីឡាស៊ីហ្គេមលើកទី២៨មកដល់ ។
សូមបញ្ជាក់ថា កីឡាទ្រីយ៉ាត្លុងជាប្រភេទកីឡាអូឡាំពិកមួយបែបដែលលាយ ចម្រុះទៅដោយវិញ្ញាសាចំនួន៣គឺហែល ទឹក (ចម្ងាយ១៥០០ម៉ែត្រ) ប្រណាំងកង់ (ចម្ងាយ៤០គីឡូម៉ែត្រ) និងរត់ប្រណាំង (ចម្ងាយ១០គីឡូម៉ែត្រ) ។ កីឡាករ ជម្រើសជាតិដែលទៅធ្វើតេស្តហ្វឹកហាត់មានចំនួន៤នាក់ កីឡាករ ជម្រើសជាតិបម្រុង៤នាក់ និងគ្រូបង្វឹកចំនួន៤នាក់ ៕