Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អ្នកចាំទី Real, Casillas ចេញមុខទទួលខុសត្រូវគ្រប់យ៉ាង ចំពោះការចាញ់ At.Madrid ស្ពឹកមុខ(Video Inside)

$
0
0

ក្រុងម៉ាឌ្រីដ៖ អ្នកចាំទីក្រុមស្តេចស Real Madrid, Iker Casillas បានចេញមុខមកទទួលខុសត្រូវ និងមតិរិះគន់សព្វ បែបយ៉ាងចំពោះ ការបរាជ័យ ស្ពឹកមុខ ២-១ ក្នុងទឹកដីកាលពីរាត្រីថ្ងៃសៅរ៍ក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ Atletico Madrid ក្នុងទឹកដីប្រចាំសប្តាហ៍ទី៣នៃ La Liga BBVA រដូវកាលឆ្នាំ២០១៤-២០១៥ ។

នេះជាការបរាជ័យលើកទី១ក្នុងទឹកដីខ្លួនឯង Santiago Bernabeu ប្រចាំរដូវកាលថ្មីនេះ ក្រោមថ្វីជើងរបស់ក្រុមការពារ តំណែងជើងឯង ដោយមិននឹកស្មាន បន្ទាប់ពីទើបបាន ចាញ់ក្រុមម្ចាស់ផ្ទះ Real Sociedad ៤-២ កាលពីក្នុងសប្តាហ៍ទី ២នោះ ក្រោយពេលដែលបាន ប្រកួតឈ្នះក្រុមភ្ញៀវ Cordoba ២-០ កាលពីថ្ងៃបើកឆាកមកនោះ ដោយកំពុងតែឈរនៅ ចំណាត់ថ្នាក់លេខ១៣ បណ្តោះអាសន្នដោយ មានតែ៣ពិន្ទុប៉ុណ្ណោះ ។

កីឡាករប្រធានក្រុម Real, Casillas បានរៀបរាប់ប្រាប់គេហទំព័រ BBC ថា “យើងស្ទើរតែមិន ជឿថាយើងបរាជ័យនោះ ទេ យ៉ាងហោចណាស់ ក៏បានត្រឹមស្មើនោះដែរក្នុងនាម At.Madrid ជាក្រុមការពារតំណែងជើងឯក និងមានប្រព័ន្ធការ ពារដ៏រឹងមាំមិនអាចទម្លុះ បានដោយងាយ ។ តែយ៉ាងណាក៏ដោយ ខ្ញុំទទួលស្គាល់ថាប្រព័ន្ធ លេងរបស់យើងនៅមាន កម្រិតនោះទេ មិនទាន់ខ្លាំង១០០ភាគរយឡើយ” ។

អ្នកចាំទីដែលបានជួយឲ្យក្រុមជម្រើសជាតិគោជល់អេស្ប៉ាញឈ្នះ World Cup ឆ្នាំ២០១០ និងពានប្រចាំទ្វីបអឺរ៉ុបបាន ២ដងខាងលើ ដដែលបានបន្តថា Real Madrid ប្រចាំទៅដោយជើងខ្លាំង និងបានចំណាយលុយដ៏ច្រើន ក្រាស់ក្រែលក្នុងការទិញកីឡាករថ្មីបញ្ចូល និងសុទ្ធតែក្មេងៗទៀត តែការលេងវិញ នោះវាហាក់បីដូចជាមិនទាន់ ស៊ីសង្វាក់គ្នានៅ ឡើយ និងសូម្បីតែរក១គ្រាប់គ្មាន ដោយ១គ្រាប់របស់ Ronaldo កើតឡើងដោយ បាល់ប៉េណាល់ទៅវិញទេ ។

ការប្រកួតទាំងស្រុង Real Madrid មិនក្បួនលេងតាមបែបលឿនៗ និងដាក់សម្ភាធទៅលើ At.Madrid យ៉ាងខ្លាំង តែ បានត្រឹមតែ ចាក់ចោលមុខទីប៉ុណ្ណោះ និងត្រូវភ្លាត់ស្នៀតរបូត១គ្រាប់ដំបូងត្រឹម១០នាទីធ្វើបានសម្រេចដោយកីឡាករ Tiago មុន Ronaldo ជួយឲ្យតាមស្មើនៅនាទី២៦ ដោយបាល់ប៉េណាល់ទី និងគ្រាប់ចាញ់ឈ្នះកើតឡើងនៅនាទី៧៦ ស៊ុតដោយកីឡាករក្រុមភ្ញៀវ At.Madrid, Arda Turan ជាកិច្ចបញ្ចប់ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles