Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រសួង​ពាណិជ្ជកម្ម​ ចុះ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន​សឹង្ហបុរី បង្កើត​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម បញ្ជាក់​ប្រភពដើមទំនិញ

$
0
0

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ បានចុះកិច្ចព្រៀង ជាមួយនឹងក្រុមហ៊ុនមួយ របស់សឹង្ហបុរី ដើម្បីឲ្យក្រុមហ៊ុននោះ បង្កើតប្រព័ន្ថស្វ័យប្រវត្តិកម្ម បញ្ជាក់ប្រភពដើមទំនិញ។

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនគ្រីមស៊ុន ឡូជីក (CrimsonLogic Pte., Ltd.) ប្រទេសសឹង្ហបុរី ដើម្បីបង្កើត ប្រព័ន្ធស្វ័យប្រវត្តិកម្ម វិញ្ញាបនប័ត្រ បញ្ជាក់ប្រភពដើមទំនិញ ដែលត្រូវសម្រេចឲ្យបាន ក្នុងរយៈពេល៦ខែ គឺត្រូវបញ្ចប់នៅ ខែមីនា ឆ្នាំ២០១៥។

លោកស្រី តឹករ៉េត កំរង បានថ្លែងនៅក្នុងពិធីចុះហត្ថលេខានោះថា «ពេលក្រសួងពាណិជ្ជកម្ម មានប្រព័ន្ធស្វ័យប្រវត្តិកម្ម វិញ្ញាបនប័ត្រ បញ្ជាក់ ប្រភពដើមទំនិញនេះ វានឹងជួយកាត់បន្ថយ ពេលវេលា មធ្យោបាយធ្វើដំណើរ ក៏ដូចជាជួយ កាត់បន្ថយការជួបមុខគ្នា រវាងពាណិជ្ជករ និង មន្ត្រីក្រសួង ក្នុងការស្នើសុំវិញ្ញាបនប័ត្រ ព្រមទាំងជួយឲ្យ ដំណើរការ ចេញវិញ្ញាបនប័ត្រ កាត់តែរហ័សជាងមុន»។

លោកស្រីបានបន្ថែមទៀតថា ព្រឹត្តិការណ៍ថ្ងៃនេះ ជាប្រវត្តិសាស្ត្រ សម្រាប់ ក្រសួងពាណិជ្ជកម្ម និងកម្មវិធីគាំទ្រ ការអភិវឌ្ឍពាណិជ្ជកម្ម (TDSP) ព្រោះយើងទាំងអស់គ្នា បាន និងកំពុងរង់ចាំ ស្វ័យប្រវត្តិកម្ម ក្នុងដំណើរការ ទាំងមូលនៃចេញ វិញ្ញាបនប័ត្រ បញ្ជាក់ប្រភពដើមទំនិញនេះ ក្លាយជា ការពិត។

លោកស្រីបញ្ជាក់ថា ជាមួយនឹងប្រព័ន្ធដំណើរការ ស្វ័យប្រវត្តិកម្មវិញ្ញាបនប័ត្រ បញ្ជាក់ប្រភពដើមទំនិញនេះដែរ ក្រសួងពាណិជ្ជកម្ម ក៏គ្រោងតំឡើង ប្រព័ន្ធស្វ័យប្រវត្តិកម្ម លើដំណើរការ ពាណិជ្ជកម្មផ្សេងៗទៀត ដូចជា ការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីម៉ាកពាណិជ្ជនាម កម្មសិទ្ធិបញ្ញា និង ការចេញវិញ្ញាបនប័ត្រ បញ្ជាក់ភូតគាមអនាម័យ ដល់ពាណិជ្ជករ ក្នុងការសហការ ជាមួយអគ្គនាយកដ្ឋាន កសិកម្មផងដែរ៕


Viewing all articles
Browse latest Browse all 4895

Trending Articles