Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Costa និង Sturridge មិនអាចជួយក្រុម ក្នុងការប្រកួត ជម្រុះពាន UEFA Euro 2016 បានទេ

$
0
0

ក្រុងបាសែល៖ ទាំងកីឡាករខ្សែប្រយុទ្ធ Diego Costa និង Daniel Sturridge សុទ្ធសឹងតែមិនអាចជួយ ក្រុមជម្រើសជាតិ របស់ខ្លួនបានទេ នៃការបើកឆាកវគ្គ ជម្រុះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅបារាំងដែលនឹងចាប់ផ្តើម ចុងសប្តាហ៍នេះ ដោយសារទទួលរងរបួស កាលពីជំនួបមិត្តភាពអន្តរ ជាតិម្សិលមិញដូចគ្នា ។

កីឡាករជនជាតិប្រេស៊ីល សញ្ជាតិអេស្ប៉ាញ Diego Costa បានទទួលរងរបួសហើម សរសៃពួរជើងកាល ពីអេស្ប៉ាញ បានប្រកួតចាញ់ ក្រុមម្ចាស់ផ្ទះបារាំង ១-០ ក្នុងមិត្តភាពអន្តរជាតិ ខណៈដែលក្រុមការពារ តំណែងជើងឯកមួយនេះ ត្រូវជួបក្រុមភ្ញៀវម៉ាស៊ីដូណា (Macedonia) នារាត្រីថ្ងៃអាទិត្យ ចុងសប្តាហ៍ប្រចាំពូល C ។

តារាឆ្នើមវ័យ២៥ឆ្នាំរូបនេះ ត្រូវបានក្រុម គ្រូពេទ្យសែងចេញពីទីលានភ្លាមៗ នៅនាទី៦៧ និងជំនួសមកវិញដោយមិត្តរួមក្រម Munir El Haddadi មកពីក្លឹប FC Barcelona នៅក្រោយពេលទទួលរង របួសជើងខាងឆ្វេងជាទម្ងន់ និងបានធ្វើការ Scan ផងដែរ មុននឹងក្លឹបតោខៀវ Chelsea ធ្វើការព្យាបាល បន្តនៅអង់គ្លេស ដើម្បីឲ្យប្រាកដថា Costa អាចចូលលេងក្នុង Premier League បានដែរឬយ៉ាងណានារាត្រីថ្ងៃទី១៣ ខែកញ្ញានេះ ។ អេស្ប៉ាញត្រូវធ្វើ ការប្រជែងយ៉ាង ស្វិតស្វាញប្រចាំពូល C ទល់នឹងក្រុមលិចហ្សេមបួ ប៊ែលឡារូស ម៉ាស៊ីដូណា អ៊ុយក្រែន និងស្លូវ៉ាគី ។

ជាមួយគ្នានោះដែរខ្សែប្រយុទ្ធ ដែលមកពីក្លឹបហង្សក្រហម Liverpool, Daniel Sturridge កំពុងតែប៉ះទង្គិចផ្លូវចិត្តជាខ្លាំង ត្បិតត្រូវអវត្តមាននៅថ្ងៃបើកឆាកជម្រុះ Euro 2016 ពេលអង់គ្លេសជួបប្រកួត ទល់នឹងក្រុមម្ចាស់ផ្ទះស្វីស ដោយសាររងរបួស ជើងខាងឆ្វេង នាពេលអំឡុងហ្វឹកហាត់ នៅទីលាន St.George’s Park ម្សិលមិញនេះ ។ Sturridge ជាតារាវ័យក្មេងមួយ រូបដែលទើបតែចូលលេង បាន១៦ប្រកួតប៉ុណ្ណោះ ក្នុងក្រុមជម្រើសជាតិ អង់គ្លេស ដោយស៊ុតបញ្ចូលទី បាន៥គ្រាប់ផងដែរ ហើយទើបតែរកបានគ្រាប់ ស៊ុតបញ្ចូលទី ១គ្រាប់នៅឡើយពេល Liverpool ឈ្នះក្រុមភ្ញៀវ Southampton ២-១ ក្នុង ចំណោម៣ប្រកួតនៅ Premier League នារដូវកាលថ្មីនេះក្នុងក្លឹប Liverpool ។

អង់គ្លេសនឹងត្រូវធ្វើការប្រជែងយ៉ាងស្វិតស្វាញខ្លាំងឡើង នៃវគ្គជម្រុះពីក្នុងពូល E ដើម្បីឈ្នះកៅអីមួយទៅ វគ្គផ្តាច់ព្រ័ត្រនៃពាន UEFA Euro 2016 នៅប្រទេសបារាំង ទល់នឹងក្រុមជម្រើសជាតិ អ៊ីស្តូនី ស្លូវិនី សាំងម៉ារ៉ាំង លីទុយអេនី និងក្រុមខ្លាំងជម្រើសជាតិស្វីសជាដើម ៕

ខ្សែប្រយុទ្ធ Diego Costa

ខ្សែប្រយុទ្ធ Daniel Sturridge


Viewing all articles
Browse latest Browse all 4895

Trending Articles