Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Facebook ផ្តល់រង្វាន់ ៥០ពាន់ដុល្លារ ដល់អ្នកស្រាវជ្រាវ អាល្លឺម៉ង់ ២រូប បន្ទាប់ពីពួកគេ បង្កើតបាន "Internet Defence"

$
0
0

សាន់ហ្រ្វាន់ស៊ីស្កូ ៖ បណ្តាញទំនាក់ទំនង សង្គមយក្ស ហ្វេសប៊ុក (Facebook) បានផ្តល់ប្រាក់រង្វាន់ ចំនួន៥០ពាន់ដុល្លារ ដល់ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាល្លឺម៉ង់ចំនួន ២រូប ដែលបានបង្កើតទម្រង់ការ មួយដែលគេហៅថា Web application "Internet Defence" ។

សូមបញ្ជាក់ថា ជនជាតិអាល្លឺម៉ង់ចំនួន ២ រូប ដែលបានទទួលពានរង្វាន់ខាងលើនោះ ទី១-មានឈ្មោះ Johannes Dahse និងទី២-ឈ្មោះ Thorsten Holz អ្នកទាំងពីរ មកពីសាកលវិទ្យាល័យ Ruhr-Universität Bochum ប្រទេសអាល្លឺម៉ង់ ដែលបានឈ្នះទឹកប្រាក់នេះ សម្រាប់ការបង្កើតការស្រាវជ្រាវ មួយទៅលើក្រុម Hackers ។ នេបើតាមការលើកឡើងដោយបណ្តាញសង្គមយក្សមួយនេះ បានឲ្យដឹង យ៉ាងដូច្នេះ ។

ក្រុមគណៈកម្មការ វាយតម្លៃលើការស្រាវជ្រាវនេះ បានបញ្ជាក់ "យ៉ាងច្បាស់លាស់" ថា នេះជាថវិកា មួយ ដែលប្រើប្រាស់ សម្រាប់ជួយដល់ការស្រាវជ្រាវ បច្ចេកវិទ្យា ដែលអាចយកទៅអនុវត្ត សម្រាប់ពិភព លោកជាក់ស្តែង ។

លោក John Flynn អ្នកគ្រប់គ្រងផ្នែកសុវត្ថិភាព លើបណ្តាញហ្វេសប៊ុក បានលើកឡើងថា "យើងបាន សម្រេចចិត្តបង្កើតឱកាសនេះឡើង ដើម្បីការពារដល់ពលរដ្ឋទាំងឡាយ ហើយប្រាក់រង្វាន់ ត្រូវបានផ្តល់ ដល់អ្នកស្រាវជ្រាវទាំងឡាយ" ។

អ្នកគ្រប់គ្រងរូបនេះ បានបន្ថែមថា សម្រាប់ចម្លើយ ដែលត្រូវបានផ្តល់រង្វាន់ Internet Defence Prize នេះ គឺទទួលស្គាល់លើកម្រិតគុណភាព នៃការស្រាវជ្រាវជាន់ខ្ពស់ ដែលផ្តោតសំខាន់ លើប្រព័ន្ធសុវត្ថិ ភាព ដែលផ្នែកមួយចូលរួមការពារ និងរក្សាបានសុវត្ថិភាព ៕


Viewing all articles
Browse latest Browse all 4895

Trending Articles