ក្រុងម៉ូនិច៖ ក្រុមការពារតំណែង ជើងឯកខ្លារខិន Bayern Munich បានសម្រេចទទួលបាន៣ពិន្ទុ ដំបូងនៅថ្ងៃបើកឆាក ដោយលទ្ធផល ២-១ ទាំងប្រផិតប្រផើយ ទល់នឹងក្រុមភ្ញៀវ Wolfsburg នាបើកឆាកព្រឹត្តិការណ៍ Bundesliga រដូវកាល ឆ្នាំ២០១៤-២០១៥ ឡើងវិញ ។
កីឡាករខ្សែប្រយុទ្ធវ័យក្មេង ដែលស៊ុតបញ្ចូលទី បាន៥គ្រាប់នៅ World Cup 2014 Thomas Muller ធ្វើបានសម្រេច គ្រាប់ទី១នៅនាទី៣៧ មុនពេលគ្រាប់ទី២ កើតនៅនាទី៤៧ដោយមិត្តរួមក្រុម Arjen Robben ដែលធ្វើឲ្យការប្រកួតហាក់ មានគម្លាតគ្នាបន្តិច តែត្រូវបានកីឡាករ Ivica Olic ជួយបន្ធូរបន្ថយមកវិញ តាមរយៈបំប៉ោងសំណាញ់ទីឲ្យ Woldsburg នៅនាទី៥២នោះ ។
តែយ៉ាងណាក៏ដោយលទ្ធផលនេះ បានបន្តរហូតដល់បញ្ចប់ នៃការប្រកួតពេញម៉ោង ដោយពុំមានការស៊ុតបញ្ចូលទី គ្នាទៀតទេ ដោយបានត្រឹមតែ Luiz Gustavo និង Maximilian Arnold ទទួលបានកាតលឿងម្នាក់ ១ប៉ុណ្ណោះ នៅនាទីរៀង គ្នា៦៩ និង៨៨ ដោយសម្រេចលទ្ធផលផ្លូវការ Bayern Munich ២ និង Wolfsburg ១ ។
អតីតក្រុមម្ចាស់ជើងឯកពាន Champions League ៥សម័យកាល Bayern ហាក់ដូចជាមិនសូវ កាក់កបប៉ុន្មានទេនៅ ៣ប្រកួតសម្រាប់រដូវកាល ឆ្នាំ២០១៤-២០១៥នេះ ដោយបានបរាជ័យ ២-១ ក្រោមថ្មីជើងនៃក្រុម MLS All Stars របស់ អាម៉េរិក និងបានចាញ់ក្រុមម្ចាស់ផ្ទះ អាល្លឺម៉ង់ ដូចគ្នា Borussia Dortmund ២-០ ទៀតក្នុងការប្រជែងយកពានបើករដូវ កាលលីក ឆ្នាំថ្មី មុនមកឈ្នះក្រុមភ្ញៀវ Wolfsburg ២-១ យប់មិញនេះ នៅថ្ងៃបើកឆាក ៕