Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កម្ពុជាធ្លាក់ត្រឹមវគ្គជម្រុះដំបូង ក្នុងព្រឹត្តិការណ៍ YOG’s លើកទី២ នៅចិន

$
0
0

ភ្នំពេញៈ អត្តពលិកទី២របស់កម្ពុជា កីឡាការិនីអត្តពលកម្ម សុខា បញ្ញាវិរិយវតី ត្រូវបានបរាជ័យទៀតហើយ ក្នុងការប្រកួតរត់ល្បឿន លើផ្ទៃរាបចម្ងាយ ១០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជន លើកទី២ នៅទីក្រុងណានជីង ប្រទេសចិន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ម្សិលមិញ ។

នាយបេសកកម្មដឹកនាំអត្តពលិកកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្ដរជាតិ ខាងលើលោក ញ៉ាន សុខវិសាល បានប្រាប់ពីទីក្រុង ណានជីង ឲ្យដឹងថា ថ្ងៃដំបូង នៃការប្រកួតជម្រុះ រត់ល្បឿនចម្ងាយ ១០០ម៉ែត្រនេះ កីឡាការិនី សុខា បញ្ញាវិរិយវតី បានជាប់ចំណាតថ្នាក់លេខ៦ ក្នុងចំណោមកីឡាការិនី សរុបចំនួន ៨នាក់មកពីប្រទេសផ្សេងគ្នា ដោយកីឡាការិនី កម្ពុជារូបនេះ សម្រេចបានក្នុងថិរវេលា ១៣វិនាទី និង១១ ។

លោក ញ៉ាន សុខវិសាល បានបន្ដថា ក្នុងវិញ្ញាសារត់ល្បឿនខាងលើនេះ គណៈកម្មការបានបែងចែកជាក្រុមៗ ហើយធ្វើការរត់ប្រណាំង តាមក្រុមនីមួយៗសិន បើកីឡាការិនីប្រើថិរវេលា បានតិចជាងគេ ទើបមានសំណាងបានឡើង ទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬក៏វគ្គផ្ដាច់ព្រ័ត្រ ។ ដូច្នេះកីឡាការិនី សុខា បញ្ញាវិរិយវតី គ្មានឱកាសឡើងទៅ ប្រកួតវគ្គបន្ដទៀតឡើយ ដោយសាជាប់ចំណាត់ថ្នាក់ រហូតដល់លេខ ៦ឯណោះ ។

សូមរំឮកថា ក្នុងព្រឹត្តិការណ៍កីឡា អូឡាំពិកយុវជន លើកទី២នេះ កម្ពុជាយើង បានបញ្ជូនអត្តពលិកចំនួន ៣នាក់ទៅចូលរួម គឺកីឡាហែលទឹក, អត្តពលកម្ម និងកីឡាចំបាប់ ប៉ុន្ដែជាអកុសល មកដល់ពេលនេះ កីឡាករហែលទឹក ចេង សុផា និងកីឡាការិនីអត្តពលកម្ម សុខា បញ្ញាវិរិយវតី ខាងលើ គឺបានធ្លាក់បាត់ទៅហើយ រីឯកីឡាការិនីចំបាប់ ឌន ស្រីម៉ៅ នឹងត្រូវធ្វើការ ប្រកួតនៅថ្ងៃទី២៦ ខែសីហាខាងមុខនេះ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles