Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Sharp AQUOS Crystal ទូរស័ព្ទរាងប្លែកថ្មី ក្លាយជាចំណី អ្នកប្រើប្រាស់

$
0
0

តូក្យូ៖ ក្រុមហ៊ុនផលិតគ្រឿង អេឡិចត្រូនិក Sharp ដ៏ល្បីរបស់ជប៉ុន បានសម្រេច ចេញលក់ ទូរស័ព្ទ ម៉ូដែលថ្មី Sharp AQUOS Crystal នៅសហរដ្ឋអាម៉េរិក កាលពីថ្ងៃអង្គារ ទី១៩ ខែសីហា ដោយប្រតិបត្តិករ សង្ឃឹមថា វានឹង អាចទាក់ទាញ ការចាប់អារម្មណ៍ បន្ថែមទៀត ដោយសាររូបរាងថ្មី ប្លែកពីគេ និង បច្ចេកវិទ្យាទំនើប ចុងក្រោយ របស់ជប៉ុន។

Sharp AQUOS Crystal មានអេក្រង់ទំហំ ៥អ៊ីញ និង កម្រិតភាពច្បាស់ ១.២៨០ គុណនឹង ៧២០ ជាមួយនឹង RAM ទំហំ ១,៥ ជីហ្គាបៃ និង អង្គផ្ទុកទិន្នន័យក្នុង ម៉ាស៊ីនស្រាប់ ៨ ជីហ្គាបៃ។ វាមានកាមេរ៉ា ក្រោយទំហំ ៨ មេហ្គាភីច សែល និង ខាងមុខ ១,២ ម៉េហ្គា ជាពិសេស នោះ វាដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការទំនើបចុងក្រោយ Android 4.4.2 KitKat និង ប្រព័ន្ធទំនើប របស់ក្រុមហ៊ុនផ្ទាល់ Sprint Spart network។

គួរបញ្ជាក់ថា ថ្មីត្បិតតែទូរទស័ព្ទមិនអាចប្រៀបផ្ទឹមនឹងស្មាតហ្វូន កំពូល របស់ Samsung ឬ Sony ក៏ដោយ តែអ្វី ដែលពិសេសនោះ គឺការរចនាម៉ូដ ផ្នែកគែមព័ទ្ធជុំវិញអេក្រង់របស់វាតែម្តង ដោយមានកម្រាស់ស្តើង ស្ទើរស្មើនឹង ខ្សែលួស ហើយនៅពេលលោកអ្នកប្រើប្រាស់វាដើម្បី ថតរូបនោះ រូបភាពរបស់លោកហាក់ដូចជាភ្ជាប់គ្នាជាស្រេច និង បរិស្ថានខាងក្រៅផ្ទៃ អេក្រង់ ទូរស័ព្ទតែម្តង ៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 4895

Trending Articles