ក្រុមហ៊ុន Microsoft បានចេញលក់ Surface tablet ដើម្បីប្រជែងជាមួយនឹង iPad របស់ក្រុមហ៊ុន Apple ប៉ុន្តែចាប់តាំងពីការ ចេញលក់រហូតមកដល់ពេលនេះ ហាក់ដូចជាមិន ទទួលបានផ្លែផ្កា ពោលគឺមានតែ ខាតបង់ទៅវិញ។
យោងតាមព័ត៌មានថ្មីបានឲ្យដឹងថា ក្រុមហ៊ុន Microsoft បានខាត់បង់ទឹកប្រាក់ ១,៧ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី២នេះ ដោយសារតែ Surface tablet។ ការលក់ Surface tablet នៅក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០១៤ នេះ មិនត្រូវបានបង្ហាញពី តួលេខពិតនោះទេ ប៉ុន្តែគេដឹងថា ក្រុមហ៊ុនមួយនេះ បាត់បង់ ១,៧ពាន់លានដុល្លារអាមេរិក ដោយសារវា។
ក្រុមអ្នកវិភាគជាច្រើនបានលើកឡើងថា ក្រុមហ៊ុន Microsoft អាចនឹងបន្តខាតបង់ទៀត ប្រសិនបើមិនមានយុទ្ធសាស្ត្រថ្មីសម្រាប់ការលក់ Surface tablet ហើយបើសិនជាអាចបញ្ឈប់អាជីវកម្មនេះតែម្ដង៕