Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

វង្ស ណយ ឡើងជម្រះបញ្ជី​ កីឡាករជនជាតិថៃ Saramon ចុងសប្ដាហ៍នេះ

$
0
0

ភ្នំពេញ៖ អ្នកលេងកែងឆេះ វង្ស ណយ សិស្សគុនក្លឹបកងពលតូចលេខ៣១នៅថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ ២០១៤ចុងសប្ដាហ៍នេះនឹងឡើងប្រកួត ជម្រះបញ្ជីជាមួយកីឡាករ ជនជាតិថៃឈ្មោះថា Saramon នៅលើសង្វៀន ប្រដាល់ប៉ុស្ដិ៍លេខ៣ (TV3) ក្នុងកម្មវិធី ប្រដាល់មិត្តភាពអន្ដរជាតិ។

កាលពីចុងឆ្នាំ២០១៣កន្លងទៅ វង្ស ណយ ត្រូវបានគណៈកម្មការរៀបចំកម្មវិធី Thai Fighter ឬអ្នកប្រយុទ្ធថៃដោយ លទ្ធផលពេលនោះ ជើងខ្លាំងកម្ពុជា រូបនេះត្រូវកីឡាករ Iquezang ជើងខ្លាំងថៃវាយឲ្យ សន្លប់ត្រឹមទឹកទី៣ ហើយពេល នោះប្រជាប្រិយភាព វង្ស ណយ ក៏មានការ ធ្លាក់ចុះមួយប្រាវវិញផងដែរ។ ប៉ុន្ដែដើម្បីស្ដារមុខមាត់ឡើងវិញ មុនកីឡាករ មានស្រុកកំណើតនៅ ខេត្តប៉ៃលិននេះចេញទៅ ប្រកួតដណ្ដើមខ្សែក្រវ៉ាត់ នៅបារាំង វង្ស ណយ ក៏បានសងសឹកកីឡាករ ថៃឈ្មោះថា Sansakchai Au Qurn Mung ឲ្យសន្លប់ស្អាតវិញក្នុងទឹកទី១ ។

ប៉ុន្ដែដោយសារនៅមិនទាន់អស់ចំហាយក្ដៅស្លឹកត្រចៀកនៅឡើយនោះ នៅចុងសប្ដាហ៍នេះ វង្ស ណយ បានត្រៀមយុទ្ធសាស្ដ្រ និងផ្លែល្អជាច្រើន ដើម្បីវាយយកឈ្នះកីឡាករថៃ Saramon នេះមួយរូបទៀតបន្ទាប់ពី ស្ពាយខ្សែក្រវាត់ ចំនួន២ខ្សែពីប្រទេសបារាំងនោះ ។ កីឡាករ វង្ស ណយ អ្នកណាក៏ដឹងដែរថា អ្នកលេងកូនមួយរូបនេះ មានផ្លែសម្រាប់ផ្ដួលគូ ប្រកួតដ៏ជំនាញបំផុត គឺការប្រើកែងគ្មានមេត្ដា របស់គេ ដែលតែងតែផ្ដួល និងបញ្ឈប់ដៃគូ មិនឲ្យឆ្លងទឹកទី៥ឡើយ ។

ទោះបីជាយ៉ាងណាមកដល់ពេលនេះ សមាសភាពរបស់កីឡាករ Saramon គឺស្ថិតក្នុងស្ថានភាព អាថ៌កំបាំងនៅឡើយ ទេ ប៉ុន្ដែបើតាមការ ឲ្យដឹងពីអ្នកផ្គូរផ្គង និងរៀបចំគូប្រកួតកីឡាករ ថៃរូបនេះក៏មិនធម្មតាដែរ ទើបគេហ៊ានឡើងមកប្រកួត ជាមួយកីឡាករ វង្ស ណយ ជើងខ្លាំង របស់កម្ពុជានោះ។ ចំណែកគូប្រកួតមិត្តភាព អន្ដរជាតិមួយប្រកួតទៀតនោះ គឺជា ការជួបគ្នារវាងកីឡាករ បឹង កាយ៉ាក មកពីក្លឹប VIP ខេត្តកោះកុង ប្រកួតជាមួយកីឡាករ Biremov Fakir ជើងខ្លាំងឆ្លង ដែនមកពីប្រទេសរុស្ស៊ី ៕


Viewing all articles
Browse latest Browse all 4895

Trending Articles