Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Ronaldo មិនត្រូវបានគ្រូបង្វឹក កោះហៅឲ្យចូលក្នុង ក្រុមនោះទេ

$
0
0

ក្រុងម៉ាឌ្រីដ៖ ខ្សែប្រយុទ្ធលំដាប់លេខ១ ប្រចាំក្លឹប Real Madrid, Cristiano Ronaldo មិនត្រូវបានគ្រូបង្វឹក លោក Carlo Ancelotti កោះហៅឲ្យចូល ក្នុងក្រុមនៅឡើយទេ ខណៈដែលតារាឆ្នើមវ័យ២៩ឆ្នាំ រូបនេះកំពុងមាន របួសជង្គង់នៅឡើយ តាំងពីចុងរដូវកាលមុនមកម្ល៉េះ ។ នេះបើយោងតាមគេហទំព័រ កីឡា Foxsportasia ។

ក្នុងដំណើរទៅប្រកួត នៅសហរដ្ឋអាម៉េរិក ដើម្បីការពារពាន GICC ដែលបានឈ្នះកាលពីឆ្នាំ ២០១៣នោះ ពុំមានវត្តមាន Ronaldo ឡើយ ដោយ Real Madrid ក៏បានហាលអាវរួច ហើយផងដែរ បើទោះបីជានៅសល់ ១ប្រកួតទៀតជួបនឹង កំពូលតារាងប្រចាំពូល A បិសាចក្រហមន Man Utd ក៏ដោយជាមួយនឹង គ្រូបង្វឹកជនជាតិអ៊ីតាលី Ancelotti បានឲ្យដឹង ថា “យើងត្រូវតែប្រយ័ត្ន ចំពោះអាររោគរបស់ Ronaldo ដោយទុកពេលឲ្យគាត់ ហាត់តែម្នាក់ឯងសិន រហូតដល់របួសត្រ ឡប់មកធម្មតាវិញ ទើបយើងហៅគាត់ត្រឡប់មកវិញ ពោលបើទោះបីចាប់ផ្តើម លីកវិញក៏ដោយ” ។

តែយ៉ាងណាក៏ដោយលោក Ancelotti មិនបានបញ្ជាក់ប្រាប់ពី កាលបរិច្ឆេទថាតើ របួសរបស់ Ronaldo នឹងជាសះស្បើយ នៅពេលណានោះទេ តែលោកបានកំពុងតែរង់ចាំ ចម្លើយចុងក្រោយពីលោក វេជ្ជបណ្ឌិតថាតើ Ronaldo អាចចូលលេង ពីប្រកួតចុងក្រោយទល់នឹងក្រុម Man Utd ឬក៏យ៉ាងណានោះ នៅមុនពេលធ្វើដំណើរទៅទីក្រុង Cardiff ប្រទេសអង់ គ្លេសដែលជាទីកន្លែង ប្រកួតយកពានបើក រដូវកាល Champions League ទល់នឹងក្រុមអេស្ប៉ាញដូចគ្នា Sevilla នាថ្ងៃ ទី១៣ សីហាខាងមុខ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles