Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

រុស្ស៊ី​ចង់​ឆែក​កូដ Apple មុន​លក់​នៅ​ក្នុងប្រទេស

$
0
0

ចិនត្រូវបានគេដឹងថា ជាប្រទេសមួយដែលមិន ទុកចិត្តអាមេរិកទៅលើ អំពើចារកម្មតាម ប្រព័ន្ធអ៊ីនធើណេត ហើយថ្មីៗ Google និង Microsoft ត្រូវបានអាជ្ញាធរចិន ធ្វើការស៊ើបអង្កេត។ ចំណែកប្រទេសរុស្ស៊ីវិញ នៅថ្ងៃអង្គារម្សិលមិញ សារព័ត៌មានក្នុងស្រុក បាននិយាយថា រដ្ឋាភិបាលក្រុងម៉ូស្គូ ហាក់ដូចជាមិនទុកចិត្ត ទៅលើក្រុមហ៊ុន Apple ព្រោះខ្លាចក្រុមហ៊ុននេះ សហការជាមួយ នឹងភ្នាក់ងារសន្ដិសុខជាតិអាមេរិក ក្នុងការឈ្លបយកការណ៍ និងទិន្នន័យផ្សេងៗ។

គេហទំព័រក្នុងស្រុកមួយ របស់រុស្ស៊ីបានចុះផ្សាយថា រដ្ឋាភិបាលក្រុងម៉ូស្គូចង់ ធ្វើការពិនិត្យទៅលើ Source code របស់ Apple ដើម្បីបញ្ជាក់ឲ្យច្បាស់ថា ពុំមានបង្កប់នូវកូដដែល អាចប្រព្រឹត្តអំពើចារកម្មបាន។ គ្រាន់តែឮព័ត៌មាននេះភ្លាម មិនចាំបាច់សួរ ក៏ត្រូវបាន Apple ចេញមុខបដិសេធរួចទៅហើយដែរ ព្រោះថាវាជាកម្មសិទ្ធិឯកជន។

យោងតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថា រដ្ឋាភិបាលរុស្ស៊ីមាន ការព្រួយបារម្ភពីទង្វើរបស់ ទីភ្នាក់ងារសន្ដិសុខជាតិអាមេរិក ព្រោះកន្លងមកមានព័ត៌មានថា អាល្លឺម៉ង់ ប្រេស៊ីល ឥណ្ឌា ចិន និងបណ្ដាលប្រទេសមួយ ចំនួនទៀតសុទ្ធតែត្រូវបាន ឈ្លបយកការណ៍ដោយ ទីភ្នាក់ងារសន្ដិសុខជាតិអាមេរិក។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែមុននេះ មានព័ត៌មានថា ក្រុមហ៊ុន Apple ចង់វាយលុកទីផ្សារស្មាតហ្វូន នៅក្នុងប្រទេសរុស្ស៊ី ហើយលោក Tim Cook នាយកប្រតិបត្តិ Apple ចង់បង្កើតចំណងមិត្តភាពល្អ ជាងមុនជាមួយនឹង រដ្ឋាភិបាលក្រុងម៉ូស្គូ៕


Viewing all articles
Browse latest Browse all 4895

Trending Articles